មនុស្ស​៩ នាក់​ស្លាប់​និង​២០​នាក់​របួស​ករណី​រថ​យន្ត​ក្រុង​ធ្លាក់​ផ្លូវ​នៅប្រទេស​ប៉េ​រូ​

ប៉េរូ ៖ ​យ៉ាងហោចណាស់​មាន​មនុស្ស​៩ នាក់​បាន​ស្លាប់​និង​២០ នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ប្រទេស​ប៉េ​រូ​បន្ទាប់ពី​រថយន្តក្រុង​អន្តរ​ខេត្ត​មួយ​បាន​បើក​ធ្លាក់​ចេញពី​ផ្លូវ​នៅ​តំបន់​ភាគខាងត្បូង​នៃ​ក្រុង Ayacucho ។​

​រថយន្តក្រុង​នេះ​បានធ្វើ​ដំណើរ​ពី​ទីក្រុង Lima ឆ្ពោះទៅ​ភាគខាងត្បូង​នៃ​ទីក្រុង Cusco ហើយ​បាន​ក្រឡាប់​នៅលើ​ផ្លូវ​ហាយ​វ៉ូ Interoceanic នៅក្នុង​ស្រុក Puquio នៃ​ខេត្ត Lucanas ។​

​យោងតាម​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រថយន្ត​ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ CIVA បាន​ចាក​ចេញពី​រដ្ឋធានី​ប៉េ​រូ​កាលពី​រសៀល​ថ្ងៃ​ពុធ​។ អ្នករងរបួស​ដែល​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ក្រុម​អ្នក​ដឹកជញ្ជូន​លើផ្លូវ​នោះបាន​និយាយថា​រថយន្តក្រុង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន និង​បាន​បាត់បង់​ការគ្រប់គ្រង​ដៃចង្កូត​ធ្លាក់​ផ្លូវ​តែម្ដង ។​

​យ៉ាងណាមិញ​ក្រុម​ពន្លត់​អគ្គិភ័យ​និង​ប៉ូលីស​បានមក​ដល់​កន្លែង​កើតហេតុ​ដើម្បី​ជួយសង្គ្រោះ​ប្រជាជន​ដែល​ជាប់​នៅក្នុង​ឡានក្រុង​នោះ​។​

Loading...