មនុស្ស ៣​នាក់ ត្រូវ​អាវុធហត្ថ​ក្រុង​បាត់ដំបង បញ្ជូនទៅ​តុលាការ ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន រឿង​ដណ្តើម​ចាប់​សត្វ​កណ្តូប​

​ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់ ម​នុ​ស្ស ៣​​នាក់ ត្រូវ​​ក​ម្លាំង​​អាវុធ​ហត្ថ ក្រុង​​បាត់​ដំ​បង បញ្ជូ​ន​ទៅ​​តុ​លា​ការ នា​​ល្ងាច​ថ្ងៃ​ទី​​៦ ខែ​តុ​លា ឆ្នាំ​២​០១៥ ពីប​ទ​​​ឃាត​កម្ម គិត​ទុក​​ជា​មុន រឿង​​ដណ្តើម​​ចាប់​​សត្វ​​ក​ណ្តូប កាប់​​មនុ​ស្ស ៤​​នាក់ អោយ​​រងរ​បួ​ស​​ធ្ងន់ ហើយ​កូនប្រុស​ក្រុម​សង្ស័យ ម្នាក់​គេចខ្លួនបាត់ កាល​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត​ដំបង បន្ទាប់ពី​មាន​បណ្តឹង របស់​ជនរងគ្រោះ​។

​លោក សំ វិ​ឡុង មេបញ្ជាការរង​អាវុធហត្ថ ក្រុង​បាត់ដំបង បានអោយដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មាន ទី​១-​ឈ្មោះ សឿង សុង ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ និង​ទី​២-​ឈ្មោះ រួន អេ​ត អាយុ ៤៣​ឆ្នាំ ជា​ប្តី​ប្រពន្ធ​គ្នា ទី​៣-​ឈ្មោះ អួន សំបើម ហៅ​ជក់ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ត្រូវជា​កូនធម៌ ប្តី​ប្រពន្ធ​ខាងលើ​។ រីឯ​ឈ្មោះ សុង បូរ៉ា ហៅ​ប៊ុ​ច ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ បាន​គេចខ្លួនបាត់ អ្នក​ទាំងអស់គ្នា រស់នៅ​ភូមិ​តា​ព្រូ​ច សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង​។ ចំណែក​ក្រុម បុរសរងគ្រោះ រងរបួស​ធ្ងន់ កំពុង​សំរាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មាន ទី​១-​ឈ្មោះ ជួន ស៊ីថា អាយុ ៣១​ឆ្នាំ ទី​២-​ឈ្មោះ ថុ​ន នី​ន អាយុ ១៥​ឆ្នាំ ទី​៣-​ឈ្មោះ ខ្លូត សាវង្ស អាយុ ១៦​ឆ្នាំ និង​ទី​៤-​ឈ្មោះ ស៊ឹម ប៊ុន​ហៃ អាយុ ២១​ឆ្នាំ ទាំង ៤​នាក់ រស់នៅ ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។​

​ក្រុម​ជនរងគ្រោះ បានអោយដឹងថា ពេល​ពួកខ្លួន ទៅ​ចាប់​កណ្តូប នៅ​វាលស្រែ​ក្រៃ​ព័ន្ធ ត្រូវ​ក្រុម​សង្ស័យ កាន់​កាំបិត​ខ្វែវ ដើរ​ដេញ​ចេញពី​ខ្ទម និង​វាលស្រែ មិនអោយ​ចាប់​កណ្តូប និង​សួ​រក​អ្នក​ធ្លាប់​ជេរ​ពួកគេ​។ បន្ទាប់មក​មាន​គូកន ជនសង្ស័យ ៥​នាក់​ទៀត កាន់​កាំបិត​និង​ព្រួញ បាញ់​កណ្តុល ធ្វើ​សកម្មភាព កាប់​លើ​ក្រុម​ខ្លួន រងគ្រោះ​តែម្តង​។ ប្រភពពី​ក្រុម​សង្ស័យ បានអោយដឹងថា ពេល​ឃើញ​មនុស្ស ជាច្រើន​មក​ចាប់​សត្វ​កណ្តូប ក្នុង​ស្រែ​ឈ្មោះ សឿង សុង ពួកគេ​បាន​ហាម​និង​ដេញចេញ តែ​ពួកគេ​មិន​ព្រម​ថយ ចេញមក​ជេរ​ម្ចាស់​វិញ ទើប​នាំគ្នា​រក​កាំបិត កាប់​តែម្តង​។ លោក សំ វិ​ឡុង មេបញ្ជាការរង​អាវុធហត្ថ ក្រុង​បាត់ដំបង បាន​បញ្ជាក់ថា សមត្ថកិច្ច​កំពុង​ស្វែងរក ចាប់​ឈ្មោះ សុង បូរ៉ា ហៅ​ប៊ុ​ច យកមក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់​៕

W@t-071015 W@t-071016 W@t-071017 W@t-071018

Loading...

Leave a Reply

Your email address will not be published. Required fields are marked *