មនុស្ស ៣ នាក់ រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​បញ្ច្រាស់ទិស ចរាចរណ៍​ទៅបុក​គ្នា​ពេញទំហឹង នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ

ភ្នំពេញៈ កាលពីយប់​ថ្ងៃ​អង្គារ ទី ៦ ខែមេសា ឆ្នាំ ២០២១ ត្រង់ចំណុច​លើ​ស្ពាន​អាកាស ស្ទឹងមានជ័យ ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី ១ ខណ្ឌមានជ័យ ។​

​ម៉ូតូ រងគ្រោះ​គឺ​ម៉ាក​ហុងដា ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ ភ្នំពេញ 1IQ.0014 ជិះ​តែម្នាក់ឯង រងរបួស​បែក​មុខ​បែក​មាត់ និង​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក ហុងដា PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BB.6933 ជិះ​គ្នា​២​នាក់ បញ្ច្រាស់​ទិសដៅ​ចរាចរណ៍ រងរបួស​ធ្ងន់​មួយ ស្រាល​មួយ​។​

​មុនពួកគាត់​មានការ​ប្រញាប់ ក៏​ជិះ​ម៉ូតូ តាម​បណ្តោយ​ផ្លូវ ២៧១ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ខណៈ​មកដល់​ស្ពាន​អាកាស ស្ទឹងមានជ័យ ក៏​ជិះ​បញ្ច្រាស់​ទិសដៅ ចរាចរណ៍​យ៉ាង​លឿន ហើយក៏​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​ជិះ​តាម​បណ្ដោយ​ផ្លូវ ២៧១ ក្នុងទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង ស្រប​ទិស​ចរាចរណ៍ បណ្ដាល​ឲ្យ​ដួល រងរបួស​ទាំងសងខាង ភ្លាមៗ ក៏មាន​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​យកទៅ​សង្គ្រោះ​ជីវិត​ផងដែរ​។​

​ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​ក៏បាន​វាស់វែង​យក ម៉ូតូ​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យ រង់ចាំ​ដោះស្រាយ​គ្នា នៅពេល​ក្រោយ​៕

Loading...