មន្ត្រីការទូតកម្ពុជា២រូប និងបុគ្គលិក២រូបទៀត ដែលធ្វើការក្នុងស្ថានទូតកម្ពុជា នៅទីក្រុងប៉ារីស ប្រទេសបារាំង មានវិជ្ជមានកូវីដ-១៩

សេចក្តីប្រកាសព័ត៌មាន
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបជូនសាធារណជនបានជ្រាបថា អ្នកការទូតកម្ពុជា ចំនួនពីរ (០២) នាក់ និង បុគ្គលិកក្នុងស្រុកចំនួនពីរ (០២) នាក់ នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានធ្វើតេស្តសំណាកទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។
ក្រោយពួកគាត់ទាំងបួន (០៤) នាក់ បានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារំាងរួចមក ពេលនេះពួកគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបញ្ជា។ ក្រៅពីនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស ក៏កំពុងរង់ចាំលទ្ធផលរបស់បុគ្គលិកក្នុងស្រុកម្នាក់ទៀត នៅថ្ងៃនេះ (ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា​ ឆ្នាំ២០២០)។ ស្ថានឯកអគ្គរាជទូតកម្ពុជា​ នៅទីក្រុងប៉ារីស៍ នឹងបន្តដំណើរការជាប្រក្រតីតាមប្រព័ន្ធ​ពត៌មានវិទ្យា។
ស្ថានទូតនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលបារំាង ដើម្បីតាមដានការវិវត្តនៃជំងឺរបស់អ្នកការទូតកម្ពុជា និងបុគ្គលិកក្នុងស្រុក ទាំងបួននាក់ខាងលើ ដោយយកចិត្ត​ទុកដាក់បំផុត៕

 

Loading...