មន្ត្រីកាំកុងត្រូលព្រែកចាក រងការរិះគន់ថា បើក ឲ្យទំនិញខូចគុណភាពចូល ដោយគ្មានការត្រួតពិនិត្យ

ខេត្តកំពត៖ ក្រុមប្រជាពលរដ្ឋបានរិះគន់ថា មន្ត្រីកាំកុងត្រូវច្រកព្រែកចាកក្នុងខេត្តកំពតបានបើកដៃឲ្យទំនិញ ខូចគុណភាព និង ប្រើប្រាសសារធាតុគីមីដ៍គ្រោះថ្នាក់ ពីវៀតណាម ចូលមកក្នុងប្រទេសដោយគ្មានការត្រួតពិនិត្យ ។
ការរិះគន់នេះធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋបានប្រទះឃើញទំនិញដែលដឹកពីវៀតណាម មកលក់នៅកម្ពុជាភាគច្រើនជាទំនិញបរិភោគ ហួសកាលបរិច្ឆេទឲ្យប្រើប្រាស់ និងខូចគុណភាព ដែលធ្វើប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។
តាមសេចក្ដីរាយការណ៍ថា គ្រឿង បរិភោគដែលមានដូចជា ភេសជ្ជះ បន្លែ និង គ្រឿងសមុទ្រទាំងនោះ ភាគច្រើន ត្រូវបានគេនាំចូលនៅពេលយប់ និង ទៀបភ្លឺ ដោយគ្មានមន្ត្រីកាំកុងត្រូលណាឆែកឆេរ និងត្រួតពិនិត្យនោះទេ ដោយគេដឹងថា ក្រុមមន្ត្រីទាំងនោះ បានត្រូវរ៉ូវគ្នារួចហើយ ជាមួយឈ្មួញ។ ចំណែកពេលថ្ងៃ គឺគេបានអង្គុយហុចដៃយកលុយពីរថយន្តតាមរបៀបត្រង់ៗតែម្ដង។
សូមបញ្ជាក់ថា កាលពីប៉ុន្មានខែកន្លងទៅនេះ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្លាប់បានឃាត់ ម៉ូតូចំនួន៣គ្រឿង ដែលនាំគ្រឿងសមុទ្រក្រៀម ពីវៀតណាម ចូលតាមច្រកព្រែកចាក មកក្នុងខេត្តកំពត ហើយក្រោយពីការឃាត់នោះ មន្ត្រីជំនាញបានត្រួតពិនិត្យគុណភាពទំនិញ រកឃើញជាតិបូរ៉ាក់ដែលជាសារធាតុគីមីម្យ៉ាង ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ជាពិសេសជម្ងឺមហារីក តែមន្ត្រីកាំកុងត្រូល ប្រចាំការនៅច្រកនោះ បែរជាធ្វើមិនដឹង។
ទាក់ទង បញ្ហានេះលោក ពៅ ខេមរិទ្ធ ប្រធានប៉ុស្តិ៍កាំកុងត្រូលច្រកព្រែក ចាកបានថ្លែងប្រាប់ ដោយទទួលស្គាល់ថា ពិតជាមានការយកលុយពីទំនិញទាំងនោះមែន តែលោកមិនបានបញ្ជាក់ថា យកជាថ្នូនឹងសេវាអ្វីនោះទេ។ លោកបន្ថែមថារាល់ពេលទំនិញចេញចូល មន្ត្រីកាំកុងត្រូលប្រចាំការ២៤ម៉ោងចាំត្រួតពិនិត្យទាំងយប់ទាំងថ្ងៃ ៕

2(43)

3(27)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *