មន្ត្រីកាំកុងត្រូល ដកហូត នំស្លឹកស្រស់ និងនំស្រួយ ៨៥គីឡូកាមនៅផ្សារអូប្ញស្សី

ភ្នំពេញ៖ តាមសេចក្តីរាការណ៍ បានឲ្យដឹងថា មន្ត្រីជំនាញ កាំកុងត្រូលផែស្ងួនចុងទី-ភ្នំពេញ ដកហូតយកនំវេចខ្ចប់ស្លឹកស្រស់ និងប្រភេទនំស្រួល សរុបប្រមាណ ៨៥គីឡូក្រាម យកទៅដុតបំផ្លាញចោល និង ហៅម្ចាស់សិប្បកម្មធ្វើកិច្ចសន្យាបញ្ឈប់ការដាក់សារធាតុប៉រ៉ាលើនំបន្តទៅទៀត។ បានដាក់តាំងលក់សរុបចំនួន៦ទីតាំង ស្មើនិង៨៦គីឡូក្រាម នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ។

ប្រតិបត្តិការចុះត្រួតពិនិត្យសុវត្តិភាពម្ហូបអាហារ នៅផ្សារអូរឫស្សី ធ្វើឡើងដោយមន្ត្រីជំនាញកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ សហការជាមួយគណៈកម្មការផ្សារអូរឬស្សី និងមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ នៅផ្សារអូរឬស្សី ដើម្បីសុវត្ថិភាពចំណីអាហារ ទប់ស្កាត់ទំនិញខូចគុណភាព ប្រើប្រាស់សារធាតុគីមីហាមឃាត់ ក្លែងបន្លំ និង ពង្រឹងការយល់ដឹងអំពីបញ្ហាសុវត្ថិភាពចំណីអាហារដល់បងប្អូនអាជីវករ និងអ្នកប្រើប្រាស់ ។

ក្នុងប្រតិការនេះ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញសារធាតុគីមីហាមហាត់ (បូរ៉ាក់) នៅក្នុងនំស្លឹកស្រស់ និងនំស្រួយ ដែលដាក់តាំងលក់សរុបចំនួន៦ទីតាំង មានចំនួនសរុប៨៦គីឡូក្រាម និងបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការទទួល ចែកចាយលក់ដូរបន្តទៀត និងបានអញ្ជើញអ្នកវេចនំបោះដុំ មកស្នាក់ការធ្វើកំណត់ហេតុ អប់រំណែនាំ បញ្ឈប់ការប្រើប្រាស់សារធាតុគីមីហាមហាត់ខាងលើ ផងដែរ។ ភ្លាមៗនោះម្ចាស់វេចខ្ចប់នំក៏បានសន្យា ប្តេជ្ញាចិត្តឈប់ប្រើប្រាស់ ឈប់ផលិត និងលក់ដូរនូវទំនិញដែលមានសារធាតុគីមីហាមឃាត់នេះ និងបានប្រគល់ឲ្យមកសមត្ថកិច្ចយកកំទេចចោលនំទាំងអស់ដោយស្ម័គ្រចិត្ត ៕

Loading...