មន្ត្រីក្រសួងមហាផ្ទៃស្រវឹង បើករថយន្តបុករះ រងរបួសធ្ងន់៤នាក់

ភ្នំពេញ​៖ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ២​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៥ ខែកុម្ភៈ នេះ នៅតាម​បណ្ដោយ​ព្រះសីហនុ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត លុច​ស៊ី​ស្ស RX300 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-4168 ធ្វើដំណើរ​ចេញពី​ក្លិប​មួយកន្លែង នៅ​ម្តុំ​ផ្លូវ​105 សង្កាត់​បឹង​ប្រ​លិ​ត ខណ្ឌ​៧ មករា ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ ដោយបាន​ថយ​រថយន្ត​ចេញពី​ក្លិប ហើយ​បុក​នឹង​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​ទ្រេត និង​បែក​ធ្លាក់​អំពូល ប៉ុន្តែ​ម្ចាស់​រថយន្ត​មិនបាន​ដឹង បាន​បន្ត​រថយន្ត​ទៅមុខ​រហូតដល់​ផ្លូវ​ព្រះ​105 កែង​និង​ផ្លូវ​សីហនុ ក៏​បត់​ឆ្វេង ក៏​វាក់​និង​ប៉ូលិស​កំពុង​ជិះ​ល្បាត ហើយ​បុក​ម៉ូតូ ១​គ្រឿង​ដែលមាន​គ្នា​២​នាក់​ចំ​ពីមុខ​ពេញទំហឹង និង​បាន​បន្ថែម​ល្បឿន​ទៅមុខទៀត ប្រហែលជា​១០​ម៉ែត្រ ក៏​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​ដែលមាន​គ្នា​២ នាក់​ដូចគ្នា​កៀប​ជាប់​និង​រថយន្ត អូស​ទៅមុខ​លែងរួច​។ ភ្លាមនោះ​កំលាំង​សមត្ថកិច្ច​ចំការមន​បាន​ឃាត់ខ្លួន​ជនបង្ក​បានតែ​ម្តង។​

​បច្ចុប្បន្ន ជនបង្ក​កំពុង​ឃាត់ខ្លួន​និង​សាកសួរ​កសាង​សំនុំរឿង​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ចំណែក​រថយន្ត​ត្រូវបាន​សម្ថ​កិច្ច​ស្ទូច​ទៅ​រក្សាទុក​នៅ​ចរាចរជើងគោក ​ដើម្បី​ដោះស្រាយ​តាមច្បាប់​។

​ទាក់ទង​និង​ព័​ត៍​មាន​លំអិត​របស់​ជនបង្ក​មិនត្រូវ​បាន​ពុំ​ត្រូវបាន​សមត្ថកិច្ច​ទម្លាយ​ឲ្យ​ដឹង​នោះទេ គ្រាន់តែ​ដឹងថា ជនបង្ក​រូបនេះ​មាន​តួនាទី​ជា​មន្ត្រី​បំរើការ​នៅ​ក្រសួងមហាផ្ទៃ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *