មន្ត្រីខិលខូចមួយចំនួនតូច នៅក្នុងស្រុកសណ្ដាន់និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រព្រឹត្តបទល្មើសកាងបទល្មើសព្រៃឈេី

ខេត្តកំពង់ធំ÷ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ គោយន្តដឹកឈើក្រហម ដែលកាប់បំផ្លាញដោយក្រុមឈ្មួញទុច្ចរិតនៅក្នុងទឹកដីព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ សកម្មភាពទាំងអស់នេះកន្លងមកមិនមានសមត្ថកិច្ចជំនាញពាក់ព័ន្ធណាចុះមកបង្ក្រាបទេ ការដឹកចេញពីព្រៃឡង់យកមកដាក់ឃ្លាំងស្តុកនៅ ក្នុងទឹកដីស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ។

ប្រភពបានឲ្យដឹងថា មានមន្ត្រីមួយចំនួនតូចនៅក្នុងស្រុកសណ្ដាន់ ដែលជាប់ពាក់ព័ន្ធនិងកាងបទល្មើសព្រៃឈើទាំងនោះ។

ក្រុមឈ្មួញបើកគោយន្តបានឲ្យដឹងដែរថា គឺអ្នកដែលកាងឈើមានឥទ្ធិពលម្នាក់នៅក្នុងស្រុកសណ្ដាន់ខេត្តកំពង់ធំនោះ។

ធ្វើការមានមុខ មានមាត់ប៉ុណ្ណឹងដែរឈប់បានឈប់ទៅ កុំប្រព្រឹត្តនូវបទល្មើសឧក្រិដ្ឋបំផ្លាញព្រៃឡង់បន្តទៀតអីលោក បានធ្វើការធំប៉ុណ្ណឹងនោះហើយ។

សូមបញ្ជាក់ដែរថា មន្ត្រីខិលខូចមួយចំនួនតូចនោះទេ នៅក្នុងស្រុកសណ្ដាន់និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលប្រព្រឹត្តបទល្មើសកាងបទល្មើសព្រៃឈេី។ តន្ត្រីដែលគេល្អៗមានច្រើនណាស់នៅក្នុងស្រុកសណ្ដាន់ និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ៕

 

Loading...