មន្ត្រីគ.ជ.បប្រកាសមន្ត្រីចូលកាន់តំណែងនិងផ្ទេរទៅក្របខ័ណ្ឌមន្ត្រីរាជការជាផ្លូវការ

ភ្នំពេញ៖មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិ (គ.ជ.ប) ចាប់ពីថ្នាក់អគ្គលេខាធិការ ដល់ប្រធាន និងអនុប្រធានលេខាធិការដ្ឋានរាជធានី-ខេត្ត ត្រូវបានប្រកាសចូលកាន់តំណែង និងផ្ទេរបញ្ចូលជាមន្ត្រីរាជការ ជាផ្លូវការនៅថ្ងៃទី២៣ កុម្ភៈ តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។
ពិធីប្រកាសនេះធ្វើឡើងនៅទីស្ដីការគ.ជ.ប ក្រោមអធិបតីភាពប្រធានគ.ជ.ប លោក ស៊ិក ប៊ុនហុក។ ការប្រកាសចូលកាន់តំណែងនៅពេលនេះ មានអគ្គលេខាធិការគ.ជ.ប មួយរូប លោក ទេព នីថា និងអគ្គលេខាធិការរងចំនួន៤រូប ទៀត ដែលទើបជ្រើសរើសបានកាលពីចុងខែមករា។
ចំណែកមន្ត្រីគ.ជ.បមួយចំនួនទៀត ដូចជា ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងប្រធាន និងអនុប្រធានលេខាធិការដ្ឋានរាជធានី-ខេត្ត ត្រូវបានផ្ទេរបញ្ចូលជាក្របខ័ណ្ឌមន្ត្រីរាជការ ចំណុះឲ្យគ.ជ.ប។

IMH-54Gb

Loading...

Leave a Reply

Your email address will not be published. Required fields are marked *