មន្ត្រីចារកម្មក្រសួងការពារជាតិបាញ់៤គ្រាប់បង្កការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ៖ មន្ត្រីយោធាស័ក្តិ៤ម្នាក់ ឈ្មោះ លី ម៉េងហ៊ី ធ្វើការនៅនាយកដ្ឋានស្រាវជ្រាវ ចារកិច្ចក្រសួងការពារជាតិ បានផឹកស៊ីស្រវឹងអួរតឺន័រទាំងស្លៀកពាក់ឯកសណ្ឋានផងបានដកកាំភ្លើងបាញ់មេឃ៤គ្រាប់ ខណៈមកដល់ផ្ទះរបស់ខ្លួន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់អធ្រាត្រ និងសមត្ថកិច្ចនគរបាលមូលដ្ឋាន ។

គេនៅមិនដឹងថា តើយោធាស័ក្តិ៤រូបនេះបាញ់កាំភ្លើងដោយសារមូលហេតុអ្វីនោះទេ ។ ប៉ុន្តែវាបានធ្វើឲ្យពលរដ្ឋភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ ហើយកម្លាំងនគរបាលបានចុះទៅឃាត់ខ្លួនខ្មាន់កាំភ្លើងរូបនេះស្ថិតនៅចំណុចផ្ទះលេខ៥៦EO ផ្លូវ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងបានបញ្ជូនបន្តទៅខាងអាវុធហត្ថខណ្ឌដើម្បីបន្តនីតិវិធី ។

ជនបាញ់បោះសេរីខាងលើនេះត្រូវបានស្គាល់ឈ្មោះលី ម៉េងហ៊ី បម្រើការងារនៅ នាយកដ្ធានស្រាវជ្រាវចារកិច្ចរបស់ក្រសួងការពារជាតិ ៕

ds

Loading...

Leave a Reply

Your email address will not be published. Required fields are marked *