មន្ត្រីជាន់ខ្ពស់​ចិន​អះអាង​ថា​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ កម្ពុជា​-​ចិន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​

​ភ្នំពេញ​៖​ នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃ​ទី​០២​ខែមករា​ ឆ្នាំ​២០១៥​នៅ​វិមាន​រដ្ឋ​ សភា​ឯកឧត្តម​ គី​ង​ រូ​ហ្សាំ​ង​ (Qin​ Ruixiang)​ អនុប្រធាន​គណ​:​ក​ម្មា​ ធិ​ការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​ខេត្ត​ក្វា​ង​ស៊ី​បាន​សន្យា​ថា​ នឹង​បន្ត​ ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន​ ឱ្យ​កាន់តែ​ ខ្លាំងក្លា​ថែម​ទៀត​លើ​វិស័យ​ជា​ច្រើន​។​

​ឯកឧត្តម​ កែវ​ ពិសិដ្ឋ​ នាយក​ខុទ្ទកាល័យ​ និង​ជា​អ្នកនាំពាក្យ​ សម្តេច​ប្រធាន​សភាជាតិ​បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា​ ឯកឧត្តម​ គី​ង​ រូ​ហ្សាំ​ង​ បាន​ជម្រាប​ជូន​សម្តេច​ប្រធាន​សភា​ពី​គោលបំណង​នៃ​ដំណើរ​ ទស្សនកិច្ច​របស់​គណៈប្រតិភូ​នៅ​កម្ពុ​ជានា​ពេល​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ ការ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​ រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន​ ពិសេស​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​វិស័យ​នីតិប្បញ្ញត្តិ​ ការ​ ផ្លាស់​ប្តូរ​ទស្សនៈ​ស្តី​ពី​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ព្រមទាំង​ដើម្បី​ពិនិត្យ​ នូវ​គម្រោង​របស់​ខេត្ត​ក្វា​ង​ស៊ី​ ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​ ។​ ឯកឧត្តម​បន្ត​ថា​ ខេត្ត​ក្វា​ង​ស៊ី​បាន​រៀបចំ​ការ​តាំងពិព័រណ៍​អាស៊ាន​-​ចិន​ ចំនួន​៨​លើក​មក​ហើយ​ ដោយ​យើង​មាន​សេចក្តី​រីករាយ​ណាស់​ ដែល​ ប្រមុខ​ដឹកនាំ​កម្ពុជា​គឺ​សម្តេច​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ជា​កិត្តិយស​ផង​ដែរ​ ។​ ឯកឧត្តម​បន្ត​ ថា​នឹង​ខិតខំ​ប្រឹងប្រែង​ជំរុញ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ទេសចរណ៍​ ក៏​ដូច​ ជា​វប្បធម៌​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ឱ្យ​រឹង​មាំ​ខ្លាំងក្លា​ថែម​ទៀត​ ។​ ជាមួយ​នេះ​ដែរ​ ឯកឧត្តម​ក៏​បាន​ស្នើ​សុំ​សម្តេច​ប្រធានរដ្ឋសភា​ជួយ​គាំ​ ទ្រ​ចំពោះ​វិនិយោគិន​ចិន​ ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា​នោះ​។​

​សម្តេច​ចក្រី​ ហេង​ សំ​រិ​ន​ បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​ ឯកឧត្តម​អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​ ខេត្ត​ ក្វា​ង​ស៊ី​នៅ​កម្ពុ​ជានា​ពេល​នេះ​ គឺជា​ការ​បន្ត​ពង្រឹងពង្រីក​កិច្ច​សហ​ ប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន​ កាន់តែ​ រឹង​មាំ​ខ្លាំងក្លា​ថែម​ទៀត​ ។​ សម្តេច​បាន​លើក​ឡើង​ពី​ទំនាក់ទំនង​កម្ពុជា​-​ចិន​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​ ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​ បាន​បន្សល់​ទុក​ឱ្យ​ ហើយ​បច្ចុប្បន្ន​ទំនាក់ទំនង​នេះ​ នៅ​តែ​បន្ត​ឱ្យ​ក្លាយ​ ជា​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​មួយ​ដល់​ចំណុចកំពូល​ និង​ជា​ដៃ​ គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​បន្ត​ថា​ លទ្ធផល​នៃ​ទំនាក់ទំនង​នេះ​ នឹង​ជំរុញ​ឱ្យ​ទទួល​បាន​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រទេស​ទាំង​ពីរ​។​ ក្នុង​នាម​ប្រជាជន​កម្ពុជា​សម្តេច​បាន​អរគុណ​ចំពោះ​បក្ស​ រដ្ឋ​ និង​ប្រ​ ជា​ជន​ចិន​ ដែល​ជា​និច្ចកាល​បាន​បន្ត​ជួយ​គាំទ្រ​កិច្ច​អភិវឌ្ឍន៍​កម្ពុជា​លើ​ គ្រប់​វិស័យ​នោះ​ ។​ សម្តេច​បាន​លើក​ឡើង​ថា​ ខេត្ត​ក្វា​ង​ស៊ី​មាន​សក្តា​នុ​ ពល​លើ​ផ្នែក​កសិកម្ម​ ដូច្នេះ​សម្តេច​ស្នើ​ឱ្យ​ខេត្ត​ក្វា​ង​ស៊ី​ជួយ​ផ្តល់​ជំនួយ​ បច្ចេកទេស​ដល់​កម្ពុជា​ ហើយនឹង​ជួយ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជា​ មួយ​នឹង​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​របស់​កម្ពុជា​ផង​ដែរ​។​ សម្តេច​ក៏​បាន​សំណូមពរ​ផង​ដែរ​ឱ្យ​គណៈប្រតិភូ​ ជួយ​ផ្សព្វផ្សាយ​លើក​ ទឹកចិត្ត​ដល់​ប្រជាជន​ខេត្ត​ក្វា​ង​ស៊ី​មក​ធ្វើ​ទេសចរ​ និង​វិនិយោគ​នៅ​ កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង​។​

​ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា​ ឯកឧត្តម​អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​ ខេត្ត​ ក្វា​ង​ស៊ី​បាន​សន្យា​ថា​នឹង​ជំរុញ​ទាំង​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ទេស​ ចរណ៍​ និង​ផ្នែក​វប្បធម៌​ដល់​កម្ពុជា​ឱ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត​៕

ចុចអានអត្ថបទ៖ កម្ពុជា​បាន​ទទួលផល​ចំណេញ​ប្រមាណ​ជាង​៦០​ភាគរយ​ លើ​ការ​នាំ​ចេញ​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *