មន្ត្រីជាន់ខ្ពស់​ម្នាក់​ត្រូវ​បណ្តេញ ចេញពី​ក្រសួង ព្រោះ​អវត្តមាន​ពី​កន្លែង​ធ្វើការ​ ២៥ឆ្នាំ

ឥណ្ឌា: មន្ត្រីជាន់ខ្ពស់ម្នាក់ ធ្វើការនៅក្នុងនាយកដ្ឋាន កិច្ចការសាធារណៈ នៃក្រសួងអភិវឌ្ឍន៍ ជនបទ ប្រទេសឥណ្ឌា ត្រូវបានបណ្តេញចេញពី ការងារបន្ទាប់ពី រកឃើញថា គាត់អវត្តមានពីការងារ អស់រយៈពេល ២៥ឆ្នាំ មកហើយ។

លោក Verma គឺជាអតីតវិស្វករ ផ្នែកអេឡិចត្រូនិច ដែលបម្រើការនៅក្នុង នាយកដ្ឋានកិច្ចការ សាធារណៈតាំងពីឆ្នាំ១៩៩០ ហើយ ចាប់ពីឆ្នាំ១៩៩២មក គាត់ក៏លែងទៅធ្វើការ បើទោះជាមានលិខិតបញ្ជាពី មេជាច្រើនដងឲ្យគាត់ត្រលប់ ទៅបម្រើការងារ វិញក្តី ប៉ុន្តែលោក Verma នៅតែមិនទៅឡើយ។

ថ្មីៗនេះលោករដ្ឋមន្ត្រី Naidu ក៏បានចេញប្រកាសបញ្ឈប់ មន្ត្រីរូបនេះចេញតែម្តងព្រោះតែ គាត់មិនគោរពតួនាទី និងអវត្តមានពីកន្លែងការងារ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *