មន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលបញ្ជាអោយមន្ត្រីជំនាញថ្នាក់ខេត្តចុះបង្ក្រាប

ខេត្តស្ទឹងត្រែង៖រថយន្តយីឌុបដឹកឈើអត់ច្បាប់របស់ក្រុមហ៊ុន ភូម៉ាឌី ចំនួនបីគ្រឿងត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបញ្ជាអោយព្រះរាជអាជ្ញារង ដឹកនាំកំលាំងជំនាញរដ្ឋបាលព្រៃឈើខេត្ត ធ្វើការចុះទៅបង្ក្រាប កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

បើតាមការអោយដឹងពីអ្នករស់នៅក្បែរនោះបានប្រាប់ថា:ឈើទាំងអស់នេះត្រូវបានក្រុមឈ្មួញដឹកជញ្ជូនយកមកពីគ្រប់ទីកន្លែង ក្នុងស្រុកសេសាន ដើម្បីជញ្ជូនដាក់លើរថយន្ត ត្រង់ចំណុចជិតប៉ុស្តិ៏នគរបាល ឃុំក្បាលរមាស ហើយគេមិនឃើញមានសមត្ថកិច្ច ឬស មន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ ចុះមកត្រួតពិនិត្យ មើលរថយន្តនោះឡើយ។

ប្រភពព័ត៌មានបានបន្តអោយដឹងថា:ចំពោះរថយន្តដឹកឈើខាងលើនេះ ត្រូវបានគេសង្ស័យថាមានការឃុបឃិតគ្នារវាងក្រុមហ៊ុន ភូម៉ាឌី ​ដែលជាក្រុមហ៊ុនរបស់​លោកឧកញ្ញា៉ អាន ម៉ារ៉ាឌី និង ជំនាញរដ្ឋបាលព្រៃឈើខេត្ត។ហើយនៅមុនការចុះបង្ក្រាបរថយន្តខាងលើនេះគេឃើញថា ពីដំបូងរថយន្តយីឌុបដឹកឈើខាងលើ មានតែ ១ គ្រឿងបានដាក់ឈើពេញទ្រុង ប៉ុន្តែបន្ទាប់មកទៀតក្រុមឈ្មួញទាំងនោះហាក់បីដូចជាមាននាក់ផ្តល់ដំណឹងមុន ក្រុមឈ្មួញក៍បានយករថយន្ត ៣ គ្រឿងទៀតដើម្បីយកមកសាងឈើដែលនៅលើរថយន្ត ១ គ្រឿងដំបូង ក្រោយមកពេលដែលក្រុមសារព័ត៌មសនក្នុងខេត្តបានទៅដល់ជាច្រើននាក់ ស្រាប់តែក្រុមឈ្មួញបានអោយកម្មកលើឈើចេញពីរថយន្តទី១យ៉ាងលឿន ប្រហែលជាក្លាចជំនាញរដ្ឋបាលព្រៃឈើមកដល់។

ក្រោយពេលដែលកម្មកទាំងអស់បានលើឈើពីរថយន្ត ១ គ្រឿង ដែលមានឈើពេញមករៀបចំដាក់លើរថយន្តទាំង ៣ គ្រឿងទៀតរួចរាល់មក ក្រុមឈ្មួញបានបញ្ជាអោយតៃកុងរថយន្តបើករថយន្តទាំង ៣ គ្រឿងមកដាក់ទទឹងផ្លូវចូលក្រុមហ៊ុន បាទអាង ដែលជាក្រុមហ៊ុនដឹកឈើដូចគ្នា ចំណុចនេះត្រូវបានគេដាក់ការសង្ស័យថា ក្រុមហ៊ុន ភូម៉ាឌី អាចនិងមានទំនាក់ទំនងជាមួយក្រុមហ៊ុន បាទអាង ហើយក្រុមហ៊ុន បាទអាង នេះគឺត្រូវបានគេដឹងថា មានលោក ប៊ុន រ៉េត ដែលជាមេការនិងជាអ្នកសម្របសំរួល ក្នុងការដឹកជញ្ជូនឈើចេញពីតបន់នេះ ចំណែកឯរថយន្ត ១ គ្រឿងទៀត ក្រុមឈ្មួញបានអោយតៃកុងបើចូលក្រុមហ៊ុន ភូម៉ាឌី វិញ។

ចំពោះការឃាត់​រថយន្ត​យីឌុបដឹកឈើ​របស់ក្រុមហ៊ុន ភូម៉ាឌី ខាងលើនេះ ​លោក លី គន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង បាន​អោយដឹងថា:រថយន្ត​យីឌុប​បី​គ្រឿង និង​ឈើ​ ទាំងអស់ដែល​បានធ្វើការបង្ក្រាបនោះ​គឺយើងត្រូវ​ឃាត់ទុក​សិន​ រងចាំការត្រួត​ពិនិត្យឡើងវិញ​ទៅតាម​លក្ខណៈ​ជំនាញ ដើម្បី​បញ្ជាក់​ឲ្យ​ដឹងថាឈើ​ដែលដឹកលើរថយន្តទាំងអស់នេះមានច្បាប់​​ឬ​ក៍អត់​។

លោកជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានប្រាប់នាក់យកព័ត៌មានថា:ទោះបីជាឈើទាំងអស់នេះមានច្បាប់ ឬសក៍មិនមានច្បាប់យ៉ាងណាក៍ដោយ ជំនាញរដ្ឋបាលព្រៃឈើគួរតែធ្វើឯកសារយកមកកាន់តុលាការ។ ប៉ុន្តែការដឹកជញ្ជូនបទល្មើសឈើទៅបានដោយរលូននេះគឺគេមិនដែលឃើញរដ្ឋបាលព្រៃឈើធ្វើកំនត់ហេតុណាមួយដើម្បីឆ្លងទៅព្រះរាជអាជ្ញាឡើយ។ ជាក់ស្តែងគឺឈើដែលពួកឈ្មួញបានលើកឡើងរថយន្តយីឌុបខាងលើនេះតែម្តង គឺគ្មានការវាស់វែងទេ។

បើតាមច្បាប់រដ្ឋបាលព្រៃឈើ មន្ត្រជំនាញបានបញ្ជាក់ប្រាប់ថា:នៅក្នុងរថយន្តយីឌុបមួយគ្រឿងគឺច្បាប់អនុញាតិដឹកឈើ បានយ៉ាងច្រើនត្រឹមតែ ១៨មែ៉ត្រគូបប៉ុណ្ណោះ ប៉ុន្តែចំពោះរថយន្តយីឌុប ខាងលើនេះ ត្រូវបានគេដឹងថា បានដឹកឈើលើសចំនួនម៉ែត្រគូប បើតាមការសន្និឋាន ឈើដែលដាក់លើរថយន្តនិមួយៗប្រហែលជា ៤៥ ទៅ ៥០ ម៉ែត្រគូប។

បច្ចុប្បន្ន ខណៈពេលនេះ រថយន្តយីឌុប​ទាំងបី​គ្រឿងខាងលើ ដែល​បាន​បង្ក្រាបនោះត្រូវបានមន្ត្រីជំនាញអូសយកទៅ​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​ កូនឈើ​ស្ទឹងត្រែង នៅអូរពងមាន់ ហើយក៍កំពុងតែទំលាក់ពីរថយន្ត ដើម្បី​ធ្វើការវាស់វែង និង ដោះស្រាយ​នៅពេល​ក្រោយ។

17-09-201557781 57782 57783 57784 57785 57786 57787 57788

Loading...

Leave a Reply

Your email address will not be published. Required fields are marked *