មន្ត្រីជំនាញ ចុះទៅបិទអាជីវកម្ម យានដ្ឋានជួសជុលរថយនគ្មានច្បាប់ បណ្ដោះអាសន្ន ជិត៤០០ទីតាំងនៅភ្នំពេញ

(ភ្នំពេញ ) ៖ មន្ត្រីជំនាញ បានថ្លែងថា នៅរាជធានីភ្នំពេញ មានយានដ្ឋានជួសជុលរថយន្ត ចំនួន ៩៧១ទីតាំង មានច្បាប់ចំនួន៥៨១ទីតាំង អត់ច្បាប់ចំនួន ៣៩០ទីតាំង ដែលមន្ត្រីជំនាញ នឹងសហការជាមួយអាជ្ញាធរគ្រប់ខណ្ឌ ចុះទៅបិទអាជីវកម្មបណ្ដោះអាសន្ន និងតម្រូវឱ្យសុំច្បាប ធ្វើអាជីវកម្មឱ្យបានត្រឹមត្រូវ ដោយលើកនេះមិនមានការណែនាំឬជូនដំណឹងទៀតទេ ព្រោះបានជូនដំណឹង និងទុកពេលជាយូណាស់ហើយ ។

ជាក់ស្ដែងទីតាំងយានដ្ឋានធ្វើអាជីវកម្មជួសជុល កែច្នៃដំឡើងយានយន្តមិនមានច្បាប់អនុញ្ញតជាច្រើនកន្លែង ត្រូវបានមន្ត្រីជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌសែនសុខចុះទៅបិទជា បណ្ដោះអាសន្នរង់ចាំឱ្យម្ចាស់ទីតាំងទៅសុំច្បាប់អនុញ្ញតត្រឹមត្រូវជាមុនសិនទើបអនុញ្ញតឱ្យបើកអាជីវកម្មឡើងវិញ។

បើតាមលោកស្រីបុប្ផា ផានី អនុប្រធានមន្ទីរសាធារណៈការបានឱ្យដឹងថា​ ចាប់ពី ពេលនេះទៅ មន្ត្រីរបស់មន្ទីរនឹងសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញដើម្បីចុះតាមទីតាំងយានដ្ឋានជូសជុល កែច្នៃយានយន្តដែលអត់ច្បាប់ ទាំងអស់ក្នុងក្រុងដើម្បីបិទអាជីវកម្មបណ្ដោះអាសន្តទៅលើទីតាំងណាដែលអត់ ច្បាប់ដោយលែងអប់រំ លែងជូនដំណឹងអីទៀតហើយ ព្រោះការជូនដំណឹងវាញឹក ញ៉ាប់ពេកហើយ យានដ្ឋានខ្លះក៏ធ្លាប់បិទជាលើកទី១ រួច ហើយដែរ តែម្ចាស់ទីតាំង នៅតែរឹងរូសមិនព្រមធ្វើច្បាប់អនុញ្ញតដដែល។

សូមបញ្ជាក់ថា ក្នុងរាជធានីភ្នំពេញមានយានដ្ឋានធ្វើអាជីវកម្មជួសជុល កែច្នៃដំឡើងយានយន្តសរុប៩៧១ទីតាំង ក្នុងនោះអត់ច្បាប់មាន៣៩០ ទីតាំង។ដោយឡែកក្នុងខណ្ឌសែនសុខ មាន១១០ទីតាំង មានច្បាប់អនុញ្ញតតែ ចំនួន៧៣ទីតាំងអត់ច្បាប់៕

Loading...