មន្ត្រីនគរបាលគ្រឿងញៀនខេត្តស្ទឹងត្រែងរងការចោទប្រកាន់ពីអ្នករកស៊ីដឹកឈើថាបានគំរាមទារប្រាក់ចំនួន២៥០ដុល្លារ

ខេត្តស្ទឹងត្រែង៖ ក្រុមមន្ត្រីនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែងមួយក្រុមត្រូវបានអ្នករកស៊ីដឹកឈើចោទថាបានគំរាមទារប្រាក់ចំនួន២៥០ដុល្លាជាថ្នូរនិងការដោះលែងរថយន្តដឹកឈើចំនួន៣គ្រឿង។ករណីនេះបានកើតឡើងនៅលើដងផ្លូវជាតិលេខ៧៨ត្រង់ចំណុចអូរលាងគ្រោះស្ថិតក្នុងភូមិអូរលាងគ្រោះ ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែងកាលពីវេលា ម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៤ខែកុម្ភះឆ្នាំ២០១៨។

អ្នករកស៊ីដឹកឈើមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថាពួកគេបានដើរទិញឈើគ្រឿងផ្ទះពីប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិលេខ៧៨ដើម្បីដឹកយកទៅ លក់បានកម្រៃខ្លះសល់ពីរត់ការសមត្ថកិច្ចតា មដងផ្លូ វ បន្តិបន្តួចដោះស្រាយក្នុងគ្រួសារនិងបង់ធនាគារដែលគេជំពាក់ខ្ចីយកមករកស៊ី។

អ្នករកស៊ីដឹកឈើបានបន្តថាក្រោយពីរថយន្តដឹកឈើរបស់គាត់ទាំង៣គ្រឿងចេញដំណើរមកដល់ចំណុចខាងលើស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរីហើមពិ៍ណសំបកឪឡឹ កពាក់ស្លាកលេខភ្នំពេញ2 A 1736ជិះគ្នា២នាក់ម្នាក់ឈ្មោះខួច និងម្នាក់ទៀតឈ្មោះសាមតុលាបានបើករថយន្តដេញស្ទាក់ពីមុខ ហើយស្ពាយកាំភ្លើងAKចុះពីលើរថយន្តមកគំរាមបាញ់។

លោកថាបន្ទាប់មកមីងរបស់គាត់ចរចារ តែឈ្មោះសាមតុលាទារក្នុងតម្លៃខ្ពស់ហើយចុងក្រោយបានចរចារនៅត្រឹមតម្លៃ២៥០ដុល្លារជាថ្នូរក្នុងការដោះលែងរថយ ន្តដឹកឈើ។ហើយប៉ូលិសមួយក្រុម នេះជាប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនញៀនខេត្តស្ទឹងត្រែងគេមានតួនាទីបង្ក្រាបករណីគ្រឿងញៀនតែបែរជាដើរទារលុយពីរថយន្តដឹកឈើនិងគំរាមទារលុយពីរថយន្តដឹកឈើទៅវិញ។

អ្នករកស៊ីដឹកឈើបាននាំគ្នានិយាយថាប៉ូលិសមួយក្រុមនេះ ជិះរថយន្តចំនួន២គ្រឿងមួយគ្រឿងម៉ាកកាមរីហើមជិះគ្នា២នាក់ឈ្មោះសាម តុលានិងឈ្មោះខួចមួយគ្រឿងទៀតម៉ាកហាយប៊្រិតពណិ៍ស(អត់ពន្ធតែមានស្លាកលេខ)របស់ឈ្មោះស៊ុំ ចន្ទី(មេក្រុម) ពួកគេទាំង៣នាក់ជាប៉ូលិសប្រឆាំងគ្រឿងញៀន។ពួកគេថាចុះស្រាវជ្រាវបទល្មើសគ្រឿងញៀន ហើយតាមការពិតគឺក្រុមនេះ តែងតែធ្វើសកម្មភាពនៅតាមដងផ្លូវជាតិលេខ៧និងផ្លូវលេច៧៨ទារលុយពីរថយន្តដឹកឈើ ហើយបើសិនគេមិនរត់ការត្រូវគំរាមដូចរថយន្តខាងលើនោះអញ្ចឹង ហើយឈ្មោះស៊ុំចន្ទីជាមេក្រុមត្រូវបានសមត្ថកិច្ចដូចគ្នាថាទាំងកាងឈើនិងមើលផ្លូវឱ្យឈ្មួញទៀតផង។

ពាក់ព័ន្ធក្នុងករណីខាងលើនេះអ្នកយកព័ត៍មានបានទូរស័ព្ទទៅឈ្មោះសាមតុលាសុំការបំភ្លឺក្នុងករណីខាងលើនេះកាលពីលាម៉ោង១១និង៤៣នាទីថ្ងៃត្រង់ឈ្មោះសាមតុលាបានប្រាប់ថាខ្លួនពិតជាប៉ូលិសប្រឆាំងគ្រឿងញៀនមែន តែរឿងនឹងមិនពិតទេប្រហែលច្រឡំមនុស្សហើយរួចក៏បិទទូរស័ព្ទទៅ។

ដោយឡែកលោកស៊ុំ ចន្ទីបានទូរស័ព្ទមកសួរអ្នកយកព័ត៍មានយើងនៅព្រឹកថ្ងៃទី០៥ខែកម្ភះនេះថា រឿងហ្នឹងអ្នកណាប្រាប់ ខ្ញុំបានសួរពួកអាក្មេងៗថាអត់បានយកទេ បើប្រមូលលុយ១៥០០០០(ដប់ប្រាំម៉ឺន)សម្រាប់ចាក់ប្រេងមាន ហើយហ្នឹងខ្លួនគេយប់នៅក្នុងខេត្តទេ។

ទាក់ទិនក្នុងករណីខាងនេះដែរ នៅវេលាម៉ោង១៥និង៤០នាទីខែមករានេះអ្នកព័ត៍យើងក៏បានទូរស័ព្ទទៅលោកឩត្តមសេនីយត្រី សាន់ និមលស្នងការងទទួលផែនបទលោកបានប្រាប់ថា រឿងនិងខ្ងុំអត់ដឹងទេព្រោះខ្ងុំមកភ្នំពេញ ចាំមើលខ្ងុំត្រលប់មកវិញបើរឿងពិតមែន ខ្ងុំ និងដាក់វិន់័យកងកំលាំង តាមគោលការណ៍របស់ស្នងការ ។លោក សាន់និ មល បានបន្តថារឿរកាំភ្លើងក៏លោកមិនទាន់ដឹងដែរចាំមើលគាត់ត្រឡប់វិញសិន ៕ ឡុងកាន់សំនៀង

Loading...