មន្ត្រីនគរបាលជាតិ៣រូប ទទួលតំណែងបន្ថែមលើមុខងារ បច្ចុប្បន្ន

ភ្នំពេញ៖ មន្ត្រីនគរបាលជាតិចំនួន ៣រូបធ្លាប់​មាន​តំណែង​ជាប្រធាននាយកដ្ឋានយុត្តិធម៌, ប្រធានសណ្ដាប់ធ្នាប់សាធារណៈ និងប្រធាននាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់​អាណ្ណតិទី៥​នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំង ប្រគល់តួនាទី បន្ថែមលើមុខងារបច្ចុប្បន្ន។

អនុក្រឹត្យចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ចុះហត្ថលេខា ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណ្ណតិទី៥ លោក ហ៊ុន សែន ដែលលោក សម្រេចតែងតាំងមុខតំណែង ប្រគល់តួនាទី បន្ថែមលើមុខងារបច្ចុប្បន្នដល់មន្ត្រីនគរបាលជាតិទាំង៣រូបនោះរួមមាន លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ និង លោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន និង លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ ដែលធ្លាប់មានតួនាទីជាប្រធាននាយកដ្ឋាន ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ចៃ។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធនិងសាមីខ្លួន ដែលមានចែងក្នុងមាត្រា ១ត្រូវ ទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

police info

Loading...

Leave a Reply

Your email address will not be published. Required fields are marked *