មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅស្រុកពីរក្នុងខេត្តព្រះវិហារចុះប្រមូលអាវុធកែច្នៃពីប្រជាពលរដ្ឋបានរាប់សិបដើមដើម្បីធានាបានសន្តិសុខនៅក្នុងភូមិឃុំរបស់ខ្លួន

ខេត្តព្រះវិហារ៖ អាវុធកែច្នៃផ្សំពីរំសេវជាតិផ្ទុះ ដែលអាចសម្លាប់ជីវិតមនុស្សនិងសត្វបានរាប់សិបដើម ត្រូវបានមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលប្រចាំមូលដ្ឋាន ចុះដកហូតពីប្រជាពលរដ្ឋយកមករក្សាទុក ដោយអនុវត្តទៅតាមការណែនាំរបស់ស្នងការនគរបាលខេត្ត ជាពិសេស អាជ្ញាធរខេត្តព្រះវិហារ ។

អាវុធកែច្នៃប្រភេទកាប៊ីន ដែលគេដឹងថា មានចំនួន៤០ដើមនោះ ត្រូវបានមន្ត្រីនគរបាលមូលដ្ឋាន ចុះប្រមូលពីរប្រជាពលរដ្ឋនោះមានចំនួនពីរថ្ងៃបន្តបន្ទាប់គ្នា ហើយការប្រមូលអាវុធនោះ ទើបត្រូវបានបញ្ចប់កាលពីថ្ងៃ១៦មិថុនាម្សិលមិញនេះ ធ្វើឡើងដោយនគរ បាលប៉ុស្តិ៍ឃុំធ្មា និងឃុំច្រាច់ ស្ថិតក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ។

មន្ត្រីនគរបាលប៉ុស្តិ៍ទាំងពីរខាងលើ បានបា្រប់ឲ្យដឹងថា នៅរយះកាលពីរថ្ងៃកន្លងមកនេះ កម្លាំងនគរបាលប៉ុស្តិ៍ធ្មា និងប៉ុស្តិ៍ច្រាច់ បានធ្វើរដ្ឋបាលនៅតាមភូមិឃុំ ហើយបានដកហូតអាវុធកែច្នៃ ផ្សំពីរំសេវជាតិផ្ទុះពីប្រជាពលរដ្ឋបានចំនួន៤០ដើម ប៉ុស្តិ៍ធ្មាបាន១៥ដើម និងប៉ុស្តិ៍ច្រាច់បាន២៥ដើម ហើយអាវុធប្រភេទច្នៃនេះ មានអនុភាពនិងថាមពលខ្ពស់ អាចសម្លាប់ជីវិតមនុស្ស និងសត្វពាហនៈបានគ្រប់ពេលវេលា។

មន្ត្រីដដែលបានបន្តឲ្យដឹងទៀតថា អាវុធទាំង៤០ដើមនេះ គឺពួកគេបានកែច្នៃពីបំពង់ដែកទ្រវែង ស្នាប់ដៃធ្វើពីឈើ ចំណែក គ្រាប់របស់វា គេបានប្រើធាតុផ្សំដោយយករំសេវគ្រាប់កង់ លាយជាមួយនឹងសំណរ បូករួមជាមួយនឹងសារធាតុរំសេវមួយចំនួនទៀតផងដែរ។

លោកថា អាវុធប្រភេទនេះ ប្រជាពលរដ្ឋបានធ្វើការកែច្នៃ ដើម្បីទុកប្រមាញ់សត្វព្រៃ តែគ្មានច្បាប់ណាអនុញ្ញាតិឲ្យពួកគាត់ ប្រព្រឹត្តដូចច្នេះឡើយ។ ដោយមើលឃើញពីភាពគ្រោះថ្នាក់ ពីការប្រើបា្រស់អាវុធច្នៃនេះ ស្នងការនគរបាលខេត្ត ពិសេស លោកអភិបាលខេត្តព្រះវិហារ បានចេញបញ្ជាដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន ឲ្យចុះធ្វើរដ្ឋបាលនៅតាមភូមិឃុំរស់នៅរបស់ខ្លួន ដកហូតយកមករ្សាទុក ដើម្បីអនុវត្តបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព រក្សាការ ពារបាន នូវសណ្តាប់ធ្នាប់ និងសន្តិសុខល្អ នៅក្នុងមូលដ្ឋានរបស់ផងខ្លួន។

លោកបញ្ជាក់ថា ក្រោយការប្រមូលអាវុធទាំងនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់អាវុធ ត្រូវបានហៅមកធ្វើការអប់រំណែនាំ ឲ្យបញ្ឈប់ការកែច្នៃអាវុធបែបនេះ ប្រើបា្រស់តទៅទៀត ព្រោះវាចសម្លាប់បានទាំងមនុស្ស និងសត្វ ។ ចំណែក អាវុធទាំង៤០ដើម ត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជ័យសែន ដោយរង់ចាំបញ្ជាថ្មីពីថ្នាក់លើ ៕ បក្សីជាយដែន

ses

Loading...

Leave a Reply

Your email address will not be published. Required fields are marked *