មន្ត្រីនាយរងសណ្តាប់ធា្នប់ម្នាក់ ជួបគ្រោះថា្នក់ចរាចរណ៍

ភ្នំពេញ ៖ បុរសជាមន្ត្រីប៉ូលិសថា្នក់នាយរងផ្នែកសណ្តាប់ធ្នាប់របស់ខណ្ឌ៧មករាម្នាក់ បើកម៉ូតូត្រឡប់មកពីប្រជុំជួរសំដៅទៅផ្ទះវិញ ត្រូវរថយន្តបើកប្រទះបុកពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់សន្លប់ហូរឈាមពេញមុខ ។ នៅលើកំណាត់ផ្លូវសហពន្ធ័រុស្សី មុខក្រសួងពាណិជ្ជកម្ម ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣កុម្ភៈ២០១៦នេះ ។
តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា បុរសជនរងគ្រោះមានឈ្មោះលឹម សូផន អាយុ៤៧ឆ្នាំ មុខរបរជានាយរងផ្នែកសណ្តាប់ធ្នាប់ របស់អង្គភាពអធិការដា្ឋនខណ្ឌ៧មករា ឋានន្តរសក្តិ អនុសេនីយត្រីយ៏ មានទីលំនៅផ្ទះលេខ១៣ ផ្លូវលេខ១២កា៤សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ហើយករណីហេតុការណ៏គ្រោះថ្នាក់នេះ គឺកើតឡើងខណពេលរូបលោក បើកបរម៉ូតូម៉ាក( Air Blade) ពណ៍សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1P-6050មួយគ្រឿង វឹលត្រឡប់មកពីប្រជុំជួរក្នុងអង្គភាពរួចសំដៅទៅផ្ទះវិញ ។ រីឯរថយន្តបង្កជារប្រភេទម៉ាក(កូរ៉េ) ចំណុះ១តោនកន្លះ ពណ៍ស មិនចាំស្លាកលេខ បើករត់គេចបាត់ស្រមោល។
តាមសាក្សីនៅកន្លែងកើតហេតុអោយដឹងថា ហេតុករណ៏គ្រោះថា្នក់ចរាចរណ៏នេះ គឺកើតឡើងស្របខណពេលគេឃើញ ម៉ូតូរបស់មន្ត្រីប៉ូលិសរងគ្រោះម៉ាក( Air Blade) បើកបរធ្វើតំណើរមា្នក់ឯង តាមបណ្តោយផ្លូវក្នុងទិសដៅសំដៅទៅផ្ទះវិញ ។ ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបង្កប្រភេទម៉ាក(កូរ៉េ) ចំណុះ១តោនកន្លះ ពណ៍ស មិនចាំស្លាកលេខមួយគ្រឿង បើកតាមផ្លូវលំក្នុងទិសដៅពីត្បូងទៅជើង ដល់មុខក្រសួងពាណិជ្ជកម្មកាត់តាមផ្លូវសហពន្ធ័រុស្សី ។ ទៅប្រទះបុកពេញទំហឹងតែម្តង បណ្តាលឱ្យដួលបោកក្បាល ហូរឈាមរបួសធ្ងន់ ហើយរយន្តបង្កបន្ថែមល្បឿនបើករត់គេចបាត់ភា្លមៗផងដែរ ។
សាក្សីបានបន្តទៀតថា មូលហេតុដែលបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយសារបើកបរខ្វះការប្រុងប្រយត្ន័ ដល់ផ្លូវបំបែកមិនបន្ថយល្បឿន ។ ក្រោយពេលកើតហេតុ ជនរងគ្រោះមា្ចស់ម៉ូតូ ត្រូវបានរថយន្តសាមុយ ដឹកបញ្ជូនទៅជួយសង្គ្រោះបនា្ទន់ នៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សារទុក នៅអធិការដ្ឋានខណ្ឌសែនសុខ ។ ជនរងគ្រោះត្រូវបានគេដឹងថា ជាមន្ត្រីប៉ូលីសនៅខណ្ឌ៧មករា ព្រោះក្រោយពេលកើតហេតុ គេបានលឺនគរបាលខណ្ឌ៧មករា រាយការទៅលោកអធិការថា លោកសូផន ជួបគ្រោះថ្នាក់ចរាចរណ៍ហើយ ៕

2016_02_23_10_57_22

2016_02_23_10_57_22_1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *