មន្ត្រីបរិស្ថានមួយក្រុមនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដាក់កុងត្រូលនៅក្នុងបរិវេណក្រុមហ៊ុន HLH ជិតអូរត្រាវជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់

កំពង់ស្ពឺ:អ្នករកស៊ីដឹកផលអនុផលព្រៃឈើជាច្រើនបានរអ៊ូរទាំរឿងមន្ត្រីបរិស្ថានមួយក្រុមនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលដាក់កុងត្រូលនៅក្នុងបរិវេណក្រុមហ៊ុន HLH ជិតអូរត្រាវជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់ ថាបានទារលុយពួកគាត់ជាច្រើនក្នុងពេលដែលពួកគាត់ដឹកបង្គោលរបងនិងឈើឆ្លងកាត់កុងត្រូលនោះម្ដងៗលើសពីនេះទៅទៀតគឺអស់លោកចាងហ្វាងសារពត៌មានអនឡាញតែម្តង ដែលសកម្មភាពនេះហាក់បីដូចជាចាប់់់់់់់់់ជំរិតអុីចឹង។

យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋអ្នករកស៊ី ដឹកផលអនុផលព្រៃឈើរស់នៅភូមិស្រែច្រាបនិងភូមិពោធិ៍មាសឃុំត្រពាំងជោរស្រុកឪរ៉ាល់ខេត្តកំពង់ស្ពឺបានឲ្យដឹងថា ពួកគាត់ក្រៅពីរបរធ្វើស្រែបាននាំគ្នាឆ្លងចូលទៅខេត្តពោធិ៍សាត់ដើម្បីរកបង្គោលរបងនិងអនុផលព្រៃឈើជាច្រើនទៀតយកមកលក់រកប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ។ការធ្វើដំណើរត្រូវចំណាយពេលពីផ្ទះទៅដល់កន្លែងរកបង្គោលរបងរយៈពេល 4 ទៅ 5 ថ្ងៃទើបត្រឡប់មកវិញពេលឆ្លងពីខេត្តពោធិ៍សាត់មកចូលដល់ទឹកដីនៃខេត្តកំពង់ស្ពឺបរិវេណក្រុមហ៊ុន HLH ប្រហែល 2 គីឡូម៉ែត្របានជួបនឹងកុងត្រូលរបស់មន្ត្រីបរិស្ថាននៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលឈរជើងនៅទីនោះយ៉ាងរឹងមាំជាច្រើនឆ្នាំមកហើយពួកគាត់ត្រូវមន្ត្រីដែលឈរជើងនៅទីនោះតម្រូវឲ្យបង់លុយក្នុងមួយគោយន្តចាប់ពី 6 ម៉ឺនទៅដប់ម៉ឺនរៀលទើបអនុញ្ញាតឱ្យបន្តដំណើរទៅមុខទៀត។បើអ្នកណាគ្មានលុយបង់ឱ្យទេច្បាស់ជាត្រូវឃាត់និងទំលាក់យកបង្គោលរបងនិងឈើជាក់ជាមិនខានឡើយ។សេចក្តីរាយការណ៍បន្តថាសកម្មភាពរបស់មន្ត្រីបរិស្ថានដែលឈរជើងនៅជិតអូរត្រូវធ្វើមកលើអ្នករកស៊ីដឹកផលអនុផលព្រៃឈើនេះមិនមែនជាលើកទី 1 នោះទេគឺច្រើនលើកច្រើនសារណាស់មកហើយប៉ុន្តែមិនដែលមានថ្នាក់លើណាធ្វើការព្រមានឬដកអស់លោកទាំងនេះចេញនោះទេ លើសពីនេះទៅទៀតត្រូវក្រុមចាងហ្វាងសារពត៌មានអនឡាញមួយក្រុមបានធ្វើសកម្មភាពស្ទាក់ឃាត់ដោយតម្រូវអោយបង់លុយទៅពួកគេរាប់រយដុល្លារ។

ជាក់ស្តែងស្ត្រីអ្នករកសុីដឹកឈើមួយរូបរស់នៅផ្សារកន្ទួតបាននិយាយក្នុងលក្ខខ័ណ្ឌមិនចេញឈ្មោះថាថ្ថៃមួយពេលគាត់ដឹកឈើចេញពី ស្រាប់តែជួបអស់លោកចាងហ្វាងពត៌មានអនឡាញមួយក្រុមបានស្ទាក់ឃាត់ហើយជំរិតទារលុយពីគាត់២លើកអស់១០០០ដុល្លារ ។ស្ត្រីដដែលបន្តថាដោយសារតែខ្លួនជាអ្នករកសុីមិនចង់មានរឿងក៏អោយគេទៅ បើមិនអោយគេ គេថានឹងហៅប៉េអឹមផ្ទៃប្រទេសឬនគរបាលសេដ្ឋកិច្ចខេត្តនិងក្រសួងមកចាប់ ដូច្នេះហើយគាត់គ្មានជម្រើសនោះទេ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រុមអ្នករកស៊ីដឹកដល់អនុផលព្រៃឈើនេះដែរបើតាមមន្ត្រីបរិស្ថានមួយរូបបាននិយាយថា”ជាធម្មតាអ្នករកស៊ីរបរខុសច្បាប់តែងតែធ្វើការចោទប្រកាន់មកលើមន្ត្រីដែលអនុវត្តច្បាប់មិនដែលខាននោះទេ”។ដោយឡែកអ្នកពត៌មាននិងមន្ត្រីបរិស្ថានក៏មិនខុសគ្នានោះដែរុំានអ្នកខ្លះល្អអ្នកខ្លះមិនសូវល្អចឹងទៅមិនមែនខូចទាំងអស់នោះទេ ។មន្ត្រីខ្លះឈរឃើងតាមគោលដៅគឺគម្រប់កិច្ចចំណែកអ្នកពត៌មានក៏ដូច្នោះដែរអ្នកដែលមានក្រមសីលធម៌និហបិជ្ជាជីវត្រឹមត្រូវពេលជួបបទល្មើសគ្រាន់តែថតរូបទុកជាឯកសារ ហើយក៏ចេញទៅវិញបាត់ទៅ។ ដោយឡែកមន្ត្រីនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺបានបញ្ជាក់ប្រាប់ថាដំបូងឡើយគឺខាងបរិស្ថានដែលមានតួនាទីការពារដីព្រៃរបស់រដ្ឋឈរជើងនៅចំណុចនោះមិនខុសនោះទេក្រោយពីរាជរដ្ឋាភិបាលបានសម្បទានដីទៅឲ្យក្រុមហ៊ុនអេចអិលអេចធ្វើការវិនិយោគដាំដំឡូងក៏មន្ត្រីទាំងនោះនៅឈរជើងនៅចំណុចអូរត្រាវនោះដដែលបន្ទាប់មកទៀតដោយមានការផ្លាស់ប្ដូរគឺដីកសិកម្មទាំងអស់ត្រូវប្រគល់មកឲ្យខាងកសិកម្មជាអ្នកគ្រប់គ្រងវិញហើយមន្ត្រីបរិស្ថានគាត់តម្រូវឲ្យផ្លាស់ប្ដូរស្នាក់ការរបស់ខ្លួនចេញពីចំនុចនោះដែរតែគេមិនដឹងថាតើមានហេតុអ្វីនៅពីក្រោយបានជាខាងបរិស្ថាននៅឈរជើងចាំយកលុយពីប្រជាពលរដ្ឋដែលដឹកផលអនុផលព្រៃឈើនោះទេ?ប្រភពបន្តថាកាលណាដីវិនិយោគរបស់កសិកម្មគឺតម្រូវឱ្យមានការគ្រប់គ្រងដោយខាងមន្ទីរកសិកម្មជាពិសេសគឺមិនអនុញ្ញាតឲ្យខាងមន្ត្រីបរិស្ថានទៅដាក់ស្នាក់ការឬកុងត្រូលចាំយកលុយពីអ្នករកស៊ីដឹកផលអនុផលព្រៃឈើនោះឡើយ ការធ្វើនេះគឺនឹងអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំដែលមិនអនុញ្ញាតឲ្យមានការដាក់កុងត្រូលជជុះនៅតាមផ្លូវឡើយ។

អ្នកពត៌មានកាលណាយើងពពាក់ពពូនជាមួយមន្ត្រីពាក់ព័ន្ឋនឹងបទល្មើសនោះនឹងធ្វើអោយយើងបាត់បង់តម្លៃ ហើយងាយនឹងធ្វើអោយមន្ត្រីខិលខូចឆាប់វាយតម្លៃនឹងរាយការណ៍ទៅថ្នាក់លើរបស់គេថាយើង(អ្នកពត៌មាន)ក៏ប្រព្រឹត្តខុសដែរ ហេតុដូច្នោះហើយតម្លៃនៃអ្នកពត៌មានក៏ធ្លាក់ចុះទៅតាមណឹងដែរ ។នេះគឺសំដៅលើអ្នកពត៌មានមួយចំនួនតូចដែលមិនបានគោរពតាមក្រមសីលធម៌វិជ្ជាជីវសារពត៌មាន ចំណែកអ្នកដែលមានវិជ្ជាជីវត្រឹមត្រូវ (ទោះមិនបានគ្រប់ដប់)គឺគេនៅតែល្អត្រឹមត្រូវមិនអាចស្ថាប័នណាមួយហ៊ានវាយតម្លៃបានឡើយ។

បើតាមមន្ត្រីនគរបាលមូលដ្ឋានមួយរូបក៏បានលើកឡើងផងដែរថា”តាមការពិតអស់លោកសារព័ត៌មានមួយចំនួនតូចដែលតែងតែមកពពាក់ពពូនជាមួយមន្ត្រីមានសមត្ថកិច្ចឈរជើងនៅតំបន់នេះជាពិសេសគឺចំណុចស្ពានដែកគឺគេមិនសូវជាសប្បាយចិត្តជាមួយប៉ុន្មាននោះទេព្រោះថាអ្នកសារព័ត៌មានគឺជាឆ្អឹងទទឹងករបស់គេការសេពគប់និយាយរកសព្វថ្ងៃនេះជាមួយអ្នកសារព័ត៌មានទាំងនោះគឺគេធ្វើដើម្បីគម្រប់កិច្ចកុំឱ្យតែអ្នកសារព័ត៌មានចុះផ្សាយអាក្រក់ពីគេតែប៉ុណ្ណោះ ហើយបើសិនជាមានឱកាសឬអ្នកសារព័ត៌មានបានប្រព្រឹត្តនូវកំហុសណាមួយនោះគេនឹងរាយការណ៍ទៅថ្នាក់លើរបស់គេជាក់ជាមិនខាន៕

Loading...