មន្ត្រីប៉ូលិស​ប៉ុស្តិ៍ចោមចៅមា្នក់ ត្រូវជនទំនើង​គ្រឿង​ញៀន​​ចាក់​១​ដែក​​ឆាប​​ជាប់​​ខ្នង​​របួស​​ធ្ងន់​​

ភ្នំពេញ ៖ មន្ត្រី​នគរបាលប៉ុស្តិ៍ចោមចៅមា្នក់ក្នុងចំណោម២នាក់ ត្រូវបានគេដឹកបញ្ជូននាំទៅជួយ​សង្គ្រោះបនា្ទន់​ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែតភា្លមៗ បនា្ទប់ពីរងរបួសយ៉ា​ង​ធ្ងន់ធ្ងរ ខណពេលបំពេញការងាររបស់ខ្លួន​ ​ ដោយសារបក្សពួកក្រុមជនទំនើងជួញដូរនិងប្រើប្រសថ្នាំញៀន ចាក់ត្រូវ​​និង​ដែ​ក​ឆាបជាប់ពីក្រោយ​ខ្ន​ង​​​ ។ ដែលហេតុការណ៏នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលា​ម៉ោង១០​និ​ង​៣​០​នា​​​ទី​យប់ ថ្ងៃទី៦ខែកញ្ញា២០១៥ ​នៅចំណុ​ច​​ផ្ទះ​ជួលក្នុង ភូមិព្រៃ​ទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមសេចក្តីរាយករណ៏ឱ្យដឹងថា មន្ត្រីប៉ូលិសដែលរងគ្រោះនោះ​ ឈ្មោះសាយ ចំរើន ប្រះនាមហៅ​១៦.s អាយុ៣៤ឆ្នាំ មុខរបរមន្រ្តីនគរបាល ប៉ុ​ស្តិ៍​ចោមចៅ ស្នាក់នៅរស់ភូមិជម្ពូវន្ត សង្កាត់ចោម​ចៅ រងរបួសចំមួយដែកឆាបរងរបួសធ្ងន់ នឹងមន្រ្តីនគរបាលរួមកាងារម្នាក់​ទៀត ឈ្មោះហុយ ខេមរ៉ា ព្រះ​នាម​16,P ដែលល្បាតជាមួយគ្នារងរបួសស្រាល ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងល្បាតនគរបាលប៉ុស្តិ៍ ចោមចៅ២នាក់ជិះម៉ូតូមួយគ្រឿងមាន​ស្ពាយកាំភ្លើង​អា​កា​ មួយដើមល្បាតក្នុងមូលដ្ឋានមក ដល់ចំណុចខាងលើស្រាប់តែឃើញជនសង្ស័យ៣នាក់ដើរនៅតាមផ្លូវគួរឲ្យសង្ស័យសមត្ថ​ កិច្ចបានហៅឆែក​ឆេ​រ​ឃើញ​មាន​ថ្នាំញៀន២កញ្ចប់តូច ស្របពេលនោះស្រាប់តែមានបក្ស ពួករបស់ជនសង្ស័យម្នាក់ទៀតដើរមកដល់បាន​ស្រែកថាពួកឯងដល់​ទៅ៣​នា​ក់​ម៉េចទៅ​ ខ្លាចសមត្ថកិច្ចមានគ្នាតែ២នាក់ ថារួចហើយគេបានបោះដាវសាំម៉ូរ៉ៃទៅឲ្យជនសង្ស័យដែល សមត្ថកិច្ចកំពុងតែឃាត់ខ្លួន ប៉ុន្តែដាវនោះ​បា​ន​បោះ​ទៅត្រូវសមត្ថកិច្ចធ្វើឲ្យសមត្ថកិច្ចស្ទុះទៅ ចាប់ជនបង្កម្នាក់នោះប្រតាយប្រតប់គ្នាដោយជនបង្កព្យាយាមទាញកាំភ្លើងពីសមត្ថកិច្ច រួចហើ​យ​បាន​ យកដែកឆាបចាក់ពីក្រោយខ្នងជនរងគ្រោះជាសមត្ថកិច្ចម្នាក់រងរបួសធ្ងន់ និង សមត្ថកិច្ចម្នាក់ទៀតរងរបួសស្រាល ចំណែកជនស​ង្ស័យរ​ក្សា​​ទុកគ្រឿងញៀន៣នាក់ដែល សមត្ថកិច្ចឃាត់បាននោះនាំគ្នារត់គេចខ្លួនអស់ រីឯជនបង្កក៏បានរត់ចូលផ្ទះជួលក្បែរកន្លែង កើតហេតុ ។

​ ក្រោយពេលកើតហេតុជនរងគ្រោះបានបញ្ជូនទៅព្យាលបាលនៅមន្ទីរពេទ្យកាល់ម៉ែត ​ ដោយគ្រូពេទ្យបានបញ្ជាក់ថាជនរង​គ្រោះត្រូវជនបង្កចា​ក់​ចំឆ្អឹងកងទី៨ អាចពិការភាពផង ដែរ ។ ចំណែកជនបង្កឃាត់ខ្លួនបាន៣នាក់ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅក​សាងសំណុំរឿងបញ្ជូន​ ទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការតាមច្បាប់ ចំណែក ជនសង្ស័យ៣នាក់ដែលឃាត់ខ្លួនមានគ្រឿងញៀនជាប់ខ្លួនរត់គេចខ្លួនបាត់ ៕

2015_09_07_09_25_28 2015_09_07_09_25_28_1 2015_09_07_09_25_28_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *