ភ្នំពេញ៖ មន្ត្រីកងរាជអាវុធហត្ថបានរងរបួសធ្ងន់ដេ៣០ថ្នេរខណះកំពុងអង្គុយផឹកស៊ីជួបជុំបងប្អូននៅខាងមុខផ្ទះត្រូវជនសង្ស័យអ្នកជិតខាងបានមកកាប់ជាច្រេីនដាវហេីយគេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ខែធ្នូឆ្នាំ២០២០ក្នុងបុរី MK01ភូមិថ្កុលកោះស្នាសង្កាត់ស្នោខណ្ឌកំបូលរាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះតាន់ សុីថាភេទប្រុសអាយុ៤១ឆ្នាំជាមន្ត្រីប៉េអុឹមរបួស៣០ថ្នេរ ។
ជនសង្ស័យមិនត្រូវបានស្គាល់ឈ្មោះនោះទេស្នាក់នៅក្នុងបុរីខសងលេី។
តាម ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឱ្យដឹងថានៅមុនពេលកេីតហេតុជនរងគ្រោះនិងបងប្អូន២នាក់ទៀតសរុប៣នាក់បានផឹកសុីជួបជុំបងប្អូននៅមុខផ្ទះរបស់ខ្លួនក្នុងបុរីខាងលេីលុះដល់ម៉ោងប្រហែល១២យប់ថ្ងៃទី២០ខែធ្នូឆ្នាំ២០២០ជនសង្ស័យដែលនៅផ្ទះទល់មុខគ្នារំលងមួយផ្លូវបានដេីរមកប្រាប់ជនរងគ្រោះថាយប់ហេីយឈប់ផឹកទៅពេលនោះជនរងគ្រោះបានឆ្លេីយថាដោយសាមានបងប្អូនមកលេងទេីបមិនទាន់ឈប់ហេីយណាមួយខ្ញុំមិនបានចាក់JBLរំខានទេ ពេលនោះជនសង្ស័យក៏ត្រឡប់ទៅវិញបាត់។
លុះរហូតដល់ម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ខែឆ្នាំដដែលស្រាប់ជនសង្ស័យរួមទាំងបក្ខពួក២នាក់ទៀតសរុប៣នាក់ម្នាក់ជាជនសង្ស័យប្រដាប់ដោយដាវសាំម៉ូរៃបានដេីរមកកាប់ជាច្រេីនដាវសាំម៉ូរៃបណ្តាលឱ្យជនងគ្រោះរងរបួសក្បាលធ្ងន់ធ្ងរ។
ក្រោយពីកេីតហេតុជនសង្ស័យទាំង៣នាក់បានរត់គេចខ្លួនបានស្រមោលចំណែកជនរងគ្រោះត្រូវបានដឹងបញ្ជូនទៅមន្ទីពេទ្យឯកជនដេររបួសចំនួន៣០ថ្នេរ៕