មន្ត្រីយោធាពាក់ផ្កាយ១ គង់ ក្រឹង បន្តប្រមូលទិញឈើ និងដឹកជញ្ជូន ឈើទៅស្រុកយួនតាមច្រករបៀងដេ២

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋរស់នៅ តាមតំបន់ព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ឈ្មួញជាមន្ត្រីយោធាឈ្មោះ គង់ ក្រឹង នៅតែបន្តប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញទៅ ស្រុកយួនយ៉ាងរលូនដោយពុំមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ។

ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើ នគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ច និង សមត្ថកិច្ចអាវុធហត្ថឈរជើងក្នុងទឹកដីស្រុកស្នួល សុទ្ធតែស្គាល់ឈ្មួញឈ្មោះ គង់ ក្រឹង យ៉ាង ច្បាស់ហើយសុខចិត្តទទួលយកផលប្រយោជន៍តិចតួចព្រោះគេដឹងថា ឈ្មួញឈើជាមន្ត្រី យោធាពាក់ផ្កាយ១រូបនេះមានខ្នងបង្អែករឹងមាំ។

ហេតុនេះហើយទើបលោក គង់ ក្រឹង ប្រើឥទ្ធិ ជាមន្ត្រីយោធាដើម្បីប្រកបជំនួញឈើខុសច្បាប់ដោយគ្មានញញើតអ្វីទាំងអស់និងមានការឃុបឃិតជាមួយសមត្ថកិច្ចពាក់ព័ន្ធផងដែរ។

មន្ត្រីយោធាតូចតាចក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា រយៈពេលប៉ុន្មានខែចុង ក្រោយនេះលោក គង់ ក្រឹង បានទាក់ទងជាមួយឈ្មួញទិញឈើជាជនជាតិយួន ហើយសម្រុក ប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង គ្មានមន្ត្រីជំនាញឬ សមត្ថកិច្ចពាក់ព័ន្ធណាហ៊ានក្អកជាមួយឡើយ។

នៅពេលណាមានការរឹតបន្តឹងខ្លាំងគេឃើញ ឈ្មួញឈ្មោះ គង់ ក្រឹង ប្តូររូបភាពទៅដឹកឈើតាមម៉ូតូនិងដឹកតាមរថយន្តកូរ៉េចំណុះពីរ តោនកន្លះឆ្លងដែនចូលស្រុកយួនយ៉ាងរំភើយ។

ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញឈ្មោះ គង់ ក្រឹង មានខ្នងបង្អែកជាមន្ត្រីធំខាងកងរាជអាវុធហត្ថ និងមានខ្នងបង្អែកជាមន្ត្រីនគរបាលជាន់ ខ្ពស់ផងដែរ ទើបមានឥទ្ធិពលខ្លាំងក្លាក្នុងការដឹកជញ្ជូនឈើទៅស្រុកយួន។

សមត្ថកិច្ចតូចតាច និងប្រជាពលរដ្ឋរស់នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល បាន ឲ្យដឹងថា លោក គង់ ក្រឹង បានប្រើអំណាចជាមេបញ្ជាការរងវរការពាព្រំដែនលេខ២០៤ និង យកទីតាំងអង្គភាពតំបន់ប្រតិបត្តិការសឹករង វរសេនាតូចលេខ១ធ្វើជាកន្លែងស្តុកឈើប្រណីត យ៉ាងរឹងមាំ។

ជាងនេះទៅទៀតលោក គង់ ក្រឹង បានយកឈើមួយផ្នែកទៅស្តុកទុកក្នុងកសិ ដ្ឋានចិញ្ចឹមគោរបស់ខ្លួន ដោយមានអ្នកដឹកឈើតាមម៉ូតូចូលទៅទីតាំងនោះក្នុងមួយថ្ងៃៗរាប់ រយគ្រឿង បន្ទាប់មកគេលើកដាក់រថយន្តកុងតឺន័រធំៗ និងយកបាវស្ករសដាក់ពីលើ រួចដឹក ចេញទៅស្រុកយួនជារៀងរាល់ថ្ងៃ។

ឈើទាំងនោះត្រូវគេដឹកចេញទៅស្រុកយួនតាមច្រក របៀងដេ២ គឺជាទីតាំងដែលលោក គង់ ក្រឹង ធ្លាប់នាំឈើចេញទៅស្រុកយួនច្រើនឆ្នាំមក ហើយ ដោយពុំមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានទៅក្បែរឡើយ ។

ពាក់ព័ន្ធករណីនេះ មិនអាចសំុការបំភ្លឺបានទេពីលោកគង់ ក្រឹង ដោយគ្មានលេខទូរស័ព្ទ ៕

Loading...