មន្ត្រីយោធាស័ក្តិ៤ម្នាក់ សង្ស័យ​បោកលុយពលរដ្ឋជាងប្រាំបីពាន់ដុល្លារ ជាថ្នូរចូលបំរើ​ ក្នុងកងយោពលខេមរ:ភូមិន្ទ

ខេត្តរតនគិរី៖ មន្ត្រីយោធាមានឋាន វរ:សេនីយ៍ត្រីម្នាក់កំពុងប្រឈមការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្រៅចំនួន៥នាក់ មកពីខាងស្រុកតាវែង ដោយសង្ស័យ​ពាក់ព័ន្ធនឹងករណីឆបោក។

មន្ត្រីយោធាម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះ ចាន់ គឹមសយ ភេទប្រុសអាយុ៥១ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅស្រុកកំណើតភូមិធួយ ឃុំចាអ៊ុង ស្រុកអូរជុំខេត្តរតនគិរី និងមានទីលំនៅបច្ចុប្បន្នភូមិ៥ ឃុំឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី(ហៅ វរ:79)។ មានមុខរបរសព្វថ្ងៃ ជាមន្ត្រីយោធានៃទីបញ្ជាការកងយុទ្ធពលខេមរ:ភូមិន្ទ មានឋានន្តរស័ក្តិវរ:សេនីយ៍ត្រី។

ប្រជាពលរដ្ឋទាំង៥នាក់ ដែលកើតទុកពុំសុខចិត្តនឹងលោក ចាន់ គឹមសយ មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩បានទៅបំផុសបំផុលឆបោកពួកគាត់ ថា (តើពួកឯងចង់ចូលបំរើកងទ័ពអត់? ពីព្រោះនៅសល់ឈ្មោះច្រើនកន្លែងគាត់ ប៉ុន្តែតម្រូវឲ្យបង់លុយតាមឋានន្តរស័ក្តិ

ស័ក្តិ១ បង់ឲ្យ២០០០ដុល្លា
ស័ក្តិ២ បង់ឲ្យ៤០០០ដុល្លា និង
ស័ក្តិ៣ បង់ឲ្យ៦០០០ដុល្លា។

លោកចាន់ គឹមសយ បានបន្តថា បើយល់ព្រមយ៉ាងណា? សូមឲ្យយកលុយមកកក់ជាមុនសិនហើយបំពេញប្រវត្តិរូបទៅ តែបើសិនពុំបានសម្រេច លោកចាន់ គឹមសយ និង ប្រគល់លុយនោះជូនវិញ។ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋទាំង៥នាក់ ក៏បានរ៉ៃអង្គាស់គ្នាខ្លះយកប្លង់ដីទៅបញ្ចាំ ធនាគារប្រាសាក់ ខ្លះបញ្ចាំធនាគារភូមិ ដើម្បីយកលុយទៅបង់លោកចាន់ គឹមសយ ជាថ្នូរចូលបំរើកងទ័ព សរុបជាទឹកប្រាក់បានចំនួន៨១៥០ដុល្លា(ប្រាំបីពាន់មួយរយហាសិបដុល្លាសហរដ្ឋអាមេរិក) នៅសល់ទឹកប្រាក់ចំនួន១១៨៥០ដុល្លា(មួយមុឺនមួយពាន់មួយរយហាសិបដូល្លាទៀត ពួកគាត់និងប្រគល់ឲ្យលោក ចាន់ គឹមសយ បង្ហើយនៅពេលកិច្ចការសម្រេចជោគជ័យជាស្ថាពរ។ តែអកុសលចាំបាត់ៗ រហូតដល់ជិតមួយឆ្នាំគឺស្មើ(៨ខែ)។

សារព័ត៌មានយើង ពុំអាចទាក់ទង​លោក ចាន់ គឹមសយ បាន​ទេ​ ដោយសារទូរស័ព្ទចូលមិនលើកជាច្រើន​ដង។ លោក ចាន់ គឹមសយ សន្យាថាថ្ងៃនេះថ្ងៃនោះនិងសងលុយវិញរហូតមកទល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នេះទើបពួកគាត់ទាំង៥នាក់រួមមាន÷
ទី១-ឈ្មោះ សៀង ប៊ុនកៀង ភេទប្រុស អាយុ២៤ឆ្នំា ជនជាតិព្រៅ ។
ទី២-ឈ្មោះ ចាន់ គិរី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិព្រៅ ។
ទី៣-ឈ្មោះ សាលូប ត្រាស់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិព្រៅ ។
.ទី៤-ឈ្មោះ សាក់ វៀត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិព្រៅ ។ និង
ទី៥-ឈ្មោះ ប៉ាយ៉េ សីហា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិព្រៅ ។ អ្នកទាំង៥នាក់ រស់នៅភូមិកិគួង ឃុំតាវែងលើ ស្រុកតាវែងខេត្តរតនគិរី មុខរបរកសិករ បានសម្រេចចិត្តនាំគ្នាមកផ្តល់បទសម្ភាស់ដល់អង្គភាពអ្នកសារព័ត៌មានយើង សំណូមពរឲ្យជួយចុះផ្សព្វផ្សាយករណីមន្ត្រីយោធា ម្នាក់ ឈ្មោះ ចាន់ គឹមសយ ពីបទឆបោក។

ប្រជាពលរដ្ឋទាំង៥នាក់ បានសំណូមពរទី១ ពួកគាត់ទៀមទា យកលុយមកវិញឲ្យបានគ្រប់ចំនួន ព្រោះជាលុយចងការពីធនាគារ។ ទី២ សូមឲ្យក្រសួងមានសមត្ថកិច្ចចាត់វិធានការទៅលើមន្ត្រីខិលខូចដើរឆបោកប្រជាពលរដ្ឋរូបនេះ ឲ្យបានធ្ងន់ធ្ងរចំពោះផ្លូវច្បាប់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវវះកាត់តាមអភិក្រមទី៥ ឬ ផ្តន្ទាទោសលើមន្ត្រីរូបណា ដែលអនុវត្តផ្ទុយពីវិន័យច្បាប់របស់កងកម្លាំង ដែលរដ្ឋធម្មនុញ្ញបានចែងរួចហើយ គឺ,ត្រូវវះកាត់(ងូតទឹក.ដុះក្អែល.សិតសក់ និងឆ្លុះកញ្ចក់)។

តាមការអះអាង និងចោទប្រកាន់ពីបទឆបោកលុយប្រជាពលរដ្ឋទាំង៥នាក់ខាងលើនេះ លោកចាន់ គឹមសយ សារព័ត៌មានយើង ពុំអាចព្យាយាមស្វែងរកការបំភ្លឺ បានឡើយតាមលេខទូរស័ព្ទ 0882666 851 ខលចូលជាច្រើនដង ប៉ុន្តែលោកពុំលើកទូរស័ព្ទកាលពីរសៀលម៉ោង៣ទៅម៉ោង៤និង០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។

ពាក់ព័ន្ធបញ្ហាមន្ត្រីយោធាឈ្មោះ ចាន់ គឹមសយ បោកប្រាស់យកលុយប្រជាពលរដ្ឋនោះ លោកឧត្តមសេនីយ៍ទោ ខាំ ស៊ុក មេបញ្ជាការសឹករងខេត្តរតនគិរី នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២០ បានឲ្យសារព័ត៌មានយើងដឹងតាមទូរស័ព្ទថា រឿងរ៉ាវ លោក ចាន់ គឹមសយ នេះ លោកបានជ្រាបដែរបញ្ហាឆបោកលុយកាក់ប្រជាពលរដ្ឋនោះ ហើយលោកបានបញ្ឈរជើងគេប៉ុន្មានខែមកហើយ ដោយសារជាប់បណ្តឹងអាជ្ញានៅតុលាការយោធាផងនោះ។

ប្រជាពលរដ្ឋទាំង៥នាក់ គ្រោងនិងដាក់បណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះប្រសិនលោកចាន់ គឹមសយ ព្យាយាមគេចចេញពីបំណុលបែបនេះទៀតនោះ៕

Loading...