មន្ត្រីរាជការ ចំនួន​៤​រូប នៃ​ក្រសួង​សាធារណការ និង​ក្រសួង​សង្គមកិច្ច រកឃើញ​មាន វិជ្ជមាន​កូ​វីដ​១៩

ភ្នំពេញៈ មន្ត្រីរាជការ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ចំនួន​ចំនួន ៤​នាក់ ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន កូ​វីដ​១៩ បន្ទាប់ពី​ប៉ះពាល់​ដោយផ្ទាល់ ជាមួយ​សាច់ញាតិ ដែលមាន​ផ្ទុក​វីរុស​កូ​វីដ​-១៩​។ ក្រសួង​ទាំងពីរ ក៏បាន​ឲ្យ​អ្នក​ដែល បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ មន្ត្រី​ទាំង​៤​រូបនេះ ត្រូវដាក់​ខ្លួនឯង នៅ​ដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃ និង​ឲ្យ​ទៅធ្វើ​តេស្ត យក​សំណាក រក​វីរុស​កូ​វីដ​១៩​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថាៈ មន្ត្រីរាជការ ចំនួន ៣ រូប របស់​ក្រសួង បាន​ជួប​និង​ប៉ះពាល់ ដោយផ្ទាល់​ជាមួយ សាច់ញាតិ​ដែលមាន​ផ្ទុក វីរុស​កូ​វីដ​-១៩ ហើយ​ក្រោយពី​មាន​អាកា​រៈ និង​សុខ​ភាពមិនប្រក្រតី សាមីខ្លួន បាន​ទៅពិនិត្យ​សុខភាព និង​ធ្វើតេស្ត​សំណាក រក​វីរុស​កូ​វីដ -១៩ កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១ ជា​លទ្ធផល គឺមាន​វិជ្ជមាន​វីរុស​កូ​វីដ -១៩​។​

​មន្ត្រី​ទាំង ៣ រូបនេះ មាន​អត្តសញ្ញាណ រួមមាន​ដូចជា​៖ ១.​លោក អ៊ុយ សុវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន ដឹកជញ្ជូន​ផ្លូវគោក , ២.​លោកស្រី គង់ ច​ន្ធូ អនុប្រធាន​ការិយាល័យ នៃ​នាយកដ្ឋាន​រដ្ឋបាល​, ៣.​លោក អ៊ុយ សុ​វណ្ណា​រ៉ុង ជំនួយការ​លោក វ៉ា​ស៊ឹម សុរិយា អនុរដ្ឋលេខាធិការ​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បន្តថា ដើម្បី​ចូលរួម​ទប់ស្កាត់​និង​គ្រប់គ្រង​ស្ថានភាព នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ក្រសួង​សូម​ដាក់ចេញ នូវ​ចំណាត់ការ​បន្ទាន់ និង​ចាំបាច់ មួយចំនួន​ដូចជាៈ ត្រូវ​បិទ​ការិយាល័យ​របស់ មន្ត្រី​ទាំង ៣ រូប​ខាងលើ និង​មន្ត្រី​ដែល​រួម​ការងារ ជា​បណ្តោះអាសន្ន​។ នាយកដ្ឋាន​រដ្ឋបាល ត្រូវធ្វើ​ការបាញ់​ថ្នាំ សម្លាប់​មេរោគ​នៅតាម ការិយាល័យ របស់​មន្ត្រី​ទាំង ៣ រូប​ខាងលើ ព្រមទាំង​នៅតាម​បណ្តា​ទីតាំង​ពាក់ព័ន្ធ​ផ្សេងៗ ទៀត​។​

​ចំពោះ​អ្នក​ដែល​បាន​ប៉ះពាល់ ដោយផ្ទាល់ និង​ដោយ​ប្រយោល ជាមួយ​មន្ត្រី ទាំង ៣ រូប​ខាងលើ ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១ ហើយ​មានការ​សង្ស័យ អំពី​អាកា​រៈ និង​បញ្ហា​សុខភាព សូម​ប្រញាប់​រួសរាន់ ទៅធ្វើ​តេស្ត​សំណាក រក​វីរុស​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ ដែល​ទទួល​ពិនិត្យ និង​ព្យាបាល ជំងឺ​កូ​វីដ​-១៩​។​

​ចំណែក​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ឲ្យ​ដឹងថា មាន​មន្ត្រី​មួយរូប របស់​អគ្គលេខាធិការ​ដ្ឋា​ន ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ត្រូវបាន​រកឃើញថា មាន​វិជ្ជមាន កូ​វីដ​១៩ ។ ក្រសួង ក៏បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលមាន​ការពាក់ព័ន្ធ ជាមួយ មន្ត្រី​ដែលមាន វិជ្ជមាន​កូ​វីដ​១៩ រួសរាន់​ទៅធ្វើ​តេស្ត យក​សំណាករ​កកូ​វីដ​១៩ និង​អ្នកពាក់ព័ន្ធ ដោយ​ប្រយោល ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បា​នរក​រកឃើញ អ្នក​ឆ្លង​ថ្មី ១៧៨ នាក់​ទៀត និង​ជាសះស្បើយ ៣៨ នាក់ ដោយ​ក្នុងនោះ ករណី​ឆ្លង​សហគមន៍ ១៧៧ នាក់ និង​អ្នកដំណើរ​ពី​បរទេស ០១ នាក់​។ គិត​ត្រឹម​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ អ្នក​ឆ្លង​សរុប ៤.៨៧៤ នាក់ , អ្នកជា​សះស្បើយ ២.២៩០ នាក់​, អ្នក​កំពុង​ព្យាបាល ចំនួន ២.៥៤៤ នាក់ , អ្នកស្លាប់​ចំនួន ៣៥ នាក់​៕

Loading...