មន្ត្រីស័ក្ដិ៤នៃក្រសួងមហាផ្ទៃសង្ស័យបាញ់សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ មន្ត្រីស័ក្ដិ៤នៃក្រសួងមហាផ្ទៃ បាញ់សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ នៅក្នុងបន្ទប់សណ្ឋាគារ និងខារ៉ាអូខេ Coloso ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ភ្នំពេញ ។

ប្រភពព័ត៌មានបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ឧមត្ត ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ត្រីនៃក្រសួងមហាផ្ទៃពាក់ស័ក្តិ៤កន្លះ តែបច្ចុប្បន្នគេឃើញមានកម្លាំង​សមត្ថកិច្ច​ជំនាញចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើ​កោសល្យវិច័យ​សិន ។

ពាក់ព័ន្ធករណីនេះ គេនៅមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ ។ ប្រភពក្រៅផ្លូវការថា ជនរងគ្រោះអាចត្រូវគេបាញ់សម្លាប់ ប៉ុន្តែបើតាមជំនាញអះអាងថា ជាករណីធ្វើអត្តឃាត ៕

 

Loading...