មន្ត្រីស្ថានីយថ្លឹងរថយន្តច្រកកោះធំ មិនរវល់រឿងរថយន្តដឹកលេីសទម្ងន់ខ្នាតយក្ស ឆ្លងកាត់ត្រូវបាមកម្លាំងចល័តរបស់ ក្រសួង ចុះបង្ក្រាប

(កណ្តាល) ៖ មន្ត្រីស្ថានីយថ្លឹងរថយន្តនៅច្រកកោះធំ​ ខេត្តកណ្តាល​ មិនរវល់រឿងរថយន្តដឹកលេីសទម្ងន់ខ្នាតយក្ស ឆ្លងកាត់ត្រូវបាមកម្លាំងចល័តរបស់ក្រសួង ចុះបង្ក្រាប ​ ដោយគេដាក់ការសង្ស័យថា ទំនងទទួលបានលាភសក្ការៈ ពីក្រុមឈ្មួញទាំងនេះហេីយ ទើបមិនបង្រ្កាប ។

ជាក់ស្តែង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង៣រសៀល ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយលោក​ សេង ឈួន រដ្ឋលេខាធិការ និង​ ជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងអជ្ញាធរមូលដ្ឋាន បានឃាត់រថយន្តដឹកលើសទម្ងន់ ជាច្រើនគ្រឿង នៅឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារឃាត់បានរថយន្តដឹកលើសទម្ងន់យក្សចំនួន ៧គ្រឿង ក្នុងនោះរថយន្តនីមួយៗមានទម្ងន់សរុបចាប់ពី ៧៧តោន ឡើងទៅ ដែលផ្ទុយពីទម្ងន់អនុញ្ញាតឲ្យត្រឹមតែ ៤០តោនប៉ុណ្ណោះ​ ។

រថយន្តទាំងនោះជាប្រភេទរថយន្តសណ្តោងសឺមុីរម៉ក (V1) ដឹកគ្រាប់ពោតចេញពីព្រំដែនកម្ពុជា-វៀតណាម ឆ្ពោះទៅប្រទេសថៃ ហើយរថយន្តទាំងនោះត្រូវបានរក្សាទុក និងដោះស្រាយដោយអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រា ៦០។

មន្ត្រីជនាញ​ អំពាវនាវដល់ម្ចាស់អាជីវករ ម្ចាស់រថយន្តដឹកទំនិញ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានបង្កមហន្តរាយធ្ងន់ធ្ងរដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍​ ៕

Loading...