មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ប្រចាំស្នាក់ការណាំរ៉ាម, ស្នាក់ការដីខ្មៅ ដើរល្បាត

ខេត្តមណ្ឌលគិរីៈ ថ្ងៃទី ២១-២៣ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ប្រចាំស្នាក់ការណាំរ៉ាម, ស្នាក់ការដីខ្មៅ បានធ្វើការដើរល្បាត និងចាប់ឃាត់រណាយន្ត០១គ្រឿងនៅចំណុចផ្លូវត្រពាំងឈួក, បានចាប់ឃាត់ម៉ូតូ0៣គ្រឿងនៅចំណុចផ្លូវក្រោយវត្ត និងបានកំទេចជំរុំអាឈើមួយកន្លែងនៅចំណុចសហគមន៍ក្រុងរពុក ស្ថិតនៅក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ វត្ថុតាងទាំងអស់បានយកមករក្សទុកនៅស្នាក់ណាំរ៉ាម។

ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ប្រចាំស្នាក់ការល្វេរ, ស្នាក់ការម្រើច បានធ្វើការល្បាតរុះរើជំរុំរកសត្វ០១កន្លែង ដែលមានសត្វត្រកួតចំនួន០៦ក្បាលស្ថិតនៅចំណុចក្រោមជួររំអិលអូរលាវ និងបានរុះរើជំរំបំផ្លាញចោល ចំណែកសត្វត្រកួតបានយកមកដោះលែងនៅក្រោយទីស្នាក់ការល្វេរ។

ថ្ងៃទី២២-២៥ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ប្រចាំស្នាក់ការឈួល, ស្នាក់ការឈួលរង និងស្នាក់ការត្រាច បានធ្វើការដកហូតរណាយន្ត ០២គ្រឿង ដែល០១គ្រឿង ម៉ាក០៧០ និង០១គ្រឿងទៀតម៉ាក០៣៨ នៅផ្លូវបំបែកស្រែជ្រៃ ឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងបានយកលេខនិយាមការដីដែលបានកាប់រានចំនួន០២កន្លែង ដែលទីតាំងទី០១ ស្ថិតនៅភូមិណងបួរ ឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ទីតាំងទី០២ ផ្លូវទៅកោះម្យើល ជិតភ្នំថ្មខ្មៅ ភូមិណងបួរ ឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ចំណែកវត្ថុតាងរណាយន្ត យកទៅរក្សាទុកនៅស្នាក់ការត្រពាំងត្រាច៕

Loading...