មន្ត្រី​កាំ​ង​កុងត្រូល​និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ផ្សារ​នៅ​ខេត្ត​ប៉ៃលិន​ ក្រោយ​ពី​មាន​ហេតុការណ៍​សិស្ស​ពុល​អាហារ​នៅ​ក្នុង​សាលារៀន​ឯកជន​

​ខេត្ត​ប៉ៃលិន​៖​ មន្ត្រី​កាំ​ង​កុងត្រូល​សហការ​ជាមួយ​និង​មន្ត្រី​មន្ទីរ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន​ ដឹកនាំ​ ដោយ​លោក​ សាន​ វិជ្ជា​សា​រ៉ា​វុ​ធ​ ប្រធាន​កាំ​ង​កុងត្រូល​សាខា​ខេត្ត​ប៉ៃលិន​ និង​លោក​ សុខ​ សា​ធី​ម​ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ចំណីអាហារ​និង​គ្រឿង​ភេសជ្ជៈ​ នៅ​ផ្សារ​ប៉ា​ហ៊ី​ ខេត្ត​ប៉ៃលិន​ ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ប្រើប្រាស់​ ។

​ការ​ចុះ​ត្រួតពិនិត្យ​មុខទំនិញ​ប្រភេទ​ចំណីអាហារ​និង​គ្រឿង​ភេសជ្ជៈ​នៅ​ក្នុង​ផ្សារ​ខេត្ត​ប៉ៃលិន​ កាលពី​ព្រឹក​ ថ្ងៃ​ទី​ ១៣​ ខែមីនា​ ឆ្នាំ​២០១៥​ របស់​មន្ត្រី​ជំនាញ​ធ្វើ​ឡើង​ ក្រោយ​ពី​មាន​ សេចក្តីរាយការណ៍​មក​ថា​នៅ​ខេត្ត​ប៉ៃលិន​កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ​មាន​សិស្ស​តូចៗ​ចំនួន​៣០​ នាក់​របស់​សា​លាម​តេ​យ្យ​ ឯកជន​ខ្មែរ​អន្តរជាតិ​ប្រ៊ី​ដ​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ថ្នល់ទទឹង​ ឃុំ​អូរ​អណ្តូង​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ រង់​ការ​ពុល​ចំណីអាហារ​ក្អួតចង្អោ​ រាគ​រុះ​ ត្រូវ​បាន​ គេ​ដឹក​បញ្ជូន​យក​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​សិស្ស​តូចៗ​ទាំងនោះ​ បាន​ទទួល​ ទាន​ចំណីអាហារ​គ្មាន​សុវត្ថិ​ ភាព​នៅ​ក្នុង​សាលារៀន​ឯកជន​នោះ​។​ បើ​តាម​សេចក្តីរាយការណ៍​ ដដែល​ឱ្យ​ដឹង​ទៀត​ការ​ពុល​ចំណីអាហារ​ចំពោះ​សិស្ស​តូច​ទាំងនោះ​គឺ​មិន​បង្ក​ឱ្យ​សិស្ស​ណា​ ម្នាក់​ទទួល​រង​គ្រោះ​បាត់បង់​ជីវិត​ នោះ​ឡើយ​។​

​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ចំណីអាហារ​និង​គ្រឿង​ភេសជ្ជៈ​របស់​មន្ត្រី​ជំនាញ​ នៅ​ ផ្សារ​ប៉ា​ហ៊ី​ ខេត្ត​ប៉ៃលិន​ គឺ​គេ​បាន​រក​ឃើញ​ដកហូត​នូវ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ ចំនួន​២​ប្រភេទ​គឺ​ទឹកក្រូច​សម្រាប់​កូន​ក្មេង​ចំនួន​២​កេះ​ស្មើ​និង​២៤​ដប​ ប៊ី​ចេ​ង​ចំនួន​៨០​កញ្ចប់​ ស្មើ​និង​៨.៧​ក្រាម​ និង​ទឹកក្រូច​ម៉ាក​ឆែ​ចំនួន​៥​កេះ​ស្មើ​និង​១២០​ដប​។​

ចំណីអាហារ​និង​គ្រឿង​ ភេ​ ស​ជ្ជៈ​ទាំងនេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ដកហូត​ពី​អាជីវករ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​សាខា​ កាំកុងត្រូល​ ខេត្ត​ដើម្បី​ទុក​ដុត​កំទេច​ចោល​។​គ្រានោះ​ដែរ​មន្ត្រី​ជំនាញ​ក៏​ឱ្យ​អាជីវករ​ផ្តិត​មេដៃ​ ធ្វើ​កិច្ចសន្យា​ដើម្បី​ឱ្យ​ពួក​គាត់​បញ្ឈប់​ការ​ដាក់​តាំង​លក់ទំនិញ​គ្មាន​សុវត្ថិភាព​តទៅ​ទៀត​ ប្រ​សិន​ នៅ​ពេល​ក្រោយ​គេ​រក​ឃើញ​នូវ​តែ​មិន​រៀងចាល​សមត្ថកិច្ច​និង​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​។​

​លោក​ សាន​វិជ្ជា​ សា​រ៉ា​វុ​ធ​ ប្រធាន​កាំ​ង​កុងត្រូល​សាខា​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​ មន្ត្រី​ជំនាញ​ចុះ​មក​ត្រូ​ត​ពិនិត្យ​នៅ​លើ​ទីផ្សារ​ខេត្ត​ប៉ៃលិន​នៅ​ទន្ទឹម​និង​នោះ​ក៏​បាន​អប់រំ​ណែនាំ​អាជីវករ​ឱ្យ​ចេះ​រៀបចំ​ទុកដាក់​ទំនិញ​តាម​បច្ចេកទេស​លក្ខណៈ​អនាម័យ​ណែនាំ​ឱ្យ​ចេះ​មើល​លេខ​កំណត់​សុពលភាព​ការ​ប្រើប្រាស់​ទំនិញ​ និង​ណែនាំ​អាជីវករ​ទិញ​ ទំនិញ​យក​មក​ ដាក់​តាំង​ លក់​នូវ​ទំនិញ​ដែល​មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​ទៀត​ផង​។​

លោក​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ ថា​មន្ត្រី​ជំ​ នា​ញ​និង​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​ទីផ្សា​ជា​បន្តបន្ទាប់​ដូច​ភ្លៀងរលឹម​ដើម្បី​បង្ការ​ទប់​ ស្កាត់​រាល់​ការ​ចរាចរណ៍​ទំនិញ​គ្មាន​សុវត្ថិភាព​ចៀសវាង​ប្រជាពលរដ្ឋ​មិន​បាន​យល់​ដឹង​ទិញ​ គ្មាន​សុវត្ថិភាព​យក​ទៅ​ប្រើប្រាស់​បង្ក​ឱ្យ​ប៉ះពាល់​សុខភាព​កើតជា​ជម្ងឺ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ខាត​ បង់​ថវិការ​ក្នុង​និង​ថវិកាជាតិ​ផង​ដែរ​៕

IMG_2028
IMG_2031
IMG_2033

Loading...

Leave a Reply

Your email address will not be published. Required fields are marked *