មន្ត្រី​ក្រោម​ឱវាទ​ប្តឹង​លោកស្នងការ​នគរបាល​ខេត្ដមណ្ឌលគិរី​ទៅ​រដ្ឋមន្ដ្រី​មហាផ្ទៃ​

មណ្ឌលគិរី​៖​ មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​រូប​ បាន​គ្នា​ប្តឹង​លោក​ឧត្ដមសេនីយ៍ត្រី​ ញ៉ែ​ម​ វ៉ា​ន់​នី​ ស្នងការ​នគរបាល​ ខេត្ដមណ្ឌលគិរី​ ទៅ​កាន់​ លោក​ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​មហាផ្ទៃ​ ដើម្បី​សុំ​ឲ្យ​បញ្ជូន​ក្រុម​ អធិការកិច្ច​ចុះ​ មក​ធ្វើការ​ត្រួតពិនិត្យ​ និង​អង្កេត​ ទៅ​លើ​ភាព​មិន​ប្រក្រតី​ការ​ដឹកនាំ​ក្នុង​ស្នងការដ្ឋាន​។​

​បើ​តាម​មន្ត្រី​នគរបាល​នៃ​ស្នុ​ង​ការ​នគរបាល​ ខេត្ដមណ្ឌលគិរី​ បាន​ឲ្យ​ដឹង​ថា​ ការ​ដឹកនាំ​របស់​ លោក​ ញ៉ែ​ម​ វ៉ា​ន់​នី​ ដូច​ជា​បញ្ជា​ផ្ទាល់​ទៅ​លើ​ ការិយាល័យ​ចរាចរណ៍​ មិន​ឆ្លង​ ស្នងការ​រង​ ទទួល​ផែន​សណ្ដាប់ធ្នាប់​ ប្រើ​លោក​ ន​ង​ ប៊ុ​ន​ថុ​ង​ អនុប្រធាន​ការិយាល័យ​ កណ្ដាល​សេនាធិការ​ និង​លោក​ ជឹ​ម​ ទូច​ អនុប្រធាន​ការិយាល័យ​ជួញដូរ​ ជំនួស​ផែន​បទល្មើស​ បើករថយន្ដ​ ស៊ី​រ៉ែ​ន​ អង្គភាព​ដើរ​ ទៅ​ចាប់​ឈើ​រក​លុយ​ពី​ អ្នក​រកស៊ី​ជា​ជនជាតិ​ខ្មែរ​ និង​វៀតណាម​ កាល​ ពី​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០១៤​ ដោយ​ឃាត់​គោ​យន្ដ​ កន្ដ្រៃ​យ​២​គ្រឿង​ ផ្ទុក​ឈើ​មួយ​គោ​ យន្ដ​៤​សន្លឹក​។​ល​។​

​ក្នុង​នោះ​ បាន​ជំរិត​ទារប្រាក់​ ពី​ជនជាតិ​វៀតណាម​ ឈ្មោះ​ទូ​ វ៉ា​ន់​ចាង​ ៤០០​លាន​ដុ​ង​ ស្មើ​និង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។​ លោកស្នងការ​រូប​នេះ​ បាន​ យក​ទ្រព្យសម្បត្ដិ​របស់​រដ្ឋ​ ធ្វើ​ជា​កម្មសិទ្ធិឯកជន​ ដូច​ជា​ ម៉ូតូ​ សម្ភារ​ការិយាល័យ​ របស់​អង្គភាព​ ដី​សាល​ប្រជុំ​ របស់​ស្នងការដ្ឋាន​ នគរបាល​ខេត្ដមណ្ឌលគិរី​ ទំហំ​៩០​គុណ​ ១៤០​ម៉ែត្រ​ ដែល​បច្ចុប្បន្ន​ ស្ថិត​ក្នុង​បញ្ជី​ទ្រព្យ​ សម្បត្ដិ​រដ្ឋ​នៅឡើយ​ និង​សាល​ប្រជុំ​ស្នងការ​ ដ្ឋា​ន​ ដែល​ចំណាយ​ ថវិកាជាតិ​ បែរជា​យក​ទៅ​ ឱ្យ​បងថ្លៃ​ទៅ​វិញ​។​

​ជាមួយ​គ្នា​នេះ​ ពាក្យបណ្ដឹង​ ក៏​បាន​លើក​ ឡើង​នូវ​រឿងរ៉ាវ​ផ្សេង​ទៀត​ ដូច​ជា​ គ្មាន​គំនិត​ អភិវឌ្ឍន៍​អង្គភាព​ ក្នុង​នោះ​ បាន​រំលេច​នូវ​ទី​ ស្នាក់​ការ​ប៉ុស្ដិ៍​ រដ្ឋបាល​ចំនួន​៤​ គ្មាន​កន្លែង​ធ្វើ​ ការ​សម្រាប់​មន្ដ្រី​ក្រោម​ឱវាទ​ ដូច​ជា​ប៉ុស្ដិ៍​ មនោ​រម្យ​ ស្ពាន​មាន​ជ័យ​ មេ​នា​ និង​មេ​ហ្មង់​។​

​ក្នុង​ពាក្យបណ្ដឹង​នោះ​ក៏​ បាន​លើក​ឡើង​ពី​ការ​ លាក់​ទុក​មន្ដ្រី​ខ្មោច​ ដោយ​មិន​បាន​ រាយការណ៍​ ជូន​ថ្នាក់លើ​ ដើម្បី​ទុក​ស៊ីប្រាក់ខែ​ ព្រមទាំង​ ការ​កាត់​ប្រាក់​បៀរ​វត្សរ៍​មន្ដ្រី​នគរបាល​មួយ​ ចំនួន​តាំង​ ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ​ ។​ មន្ដ្រី​នគរបាល​ ទាំងនេះ​ ក៏​បាន​ ចោទប្រកាន់​ លោក​ឧត្ដមសេនីយ៍​ស្នងការ​ ពី​ការ​ប្រកាស​ តែងតាំង​ដក​តំណែង​ មិន​បាន​ ឆ្លងកាត់​គណៈ​ កម្ម​ការ​របស់​ស្នងការ​ ហើយ​យក​តែ​ក្រុម​ គ្រួសារ​ប្រពន្ធ​សាច់ញាតិ​ ដំឡើង​ តួនាទី​បុណ្យ​ ស័ក្ដិ​ ចាំតែ​បើក​ប្រាក់ខែ​មិន​មក​ធ្វើការ​។​ ជាមួយ​គ្នា​នេះ​ លោកស្នងការ​បាន​ដាក់​ មន្ដ្រី​ពី​កន្លែង​ មួយ​ទៅ​កន្លែង​មួយ​ ដោយ​មិន​ បាន​ពិនិត្យ​មើល​ពី​ជំនាញ​ របស់​មន្ដ្រី​ទាំងនោះ​ ព្រមទាំង​លើក​ឡើង​ពី​ ការ​លើក​ឡើង​ពី​ការ​ បែកបាក់​ផ្ទៃក្នុង​។​

​ការ​បែកបាក់​ផ្ទៃក្នុង​នេះ​ នៅ​ក្នុង​ ពាក្យបណ្ដឹង​នោះ​ បាន​លើក​ឡើង​ថា​ លោកស្នងការ​ស្នើ​ ដក​ស្នងការ​រង​៤​រូប​ ដែល​ ពូកែ​ប្ដឹង​ ទៅ​ថ្នាក់លើ​ ហើយ​ស្នងការ​រង​ទាំង​៤​រូប​ រួម​មាន​លោក​ ជ័យ​ សេ​ថន​ លោក​ ជិន​ សា​រុន​ លោក​ ឡេ​ង​ ទុន​ និង​លោក​ សេង​ ស៊ី​ធឿ​ន​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *