មន្ត្រី​តុលាការខេត្ត​ព្រះវិហារ​ចុះ​ចាប់​អ្នក​លេងល្បែង​ជាច្រើន​នាក់ និង​សម្ភារៈ​ពាក់ព័ន្ធ​

ព្រះវិហារ​: លោក វុ​ធ សា​វី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រះវិហារ ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​អ្នកញៀន​ល្បែង​ប្រដាល់ និង​ជល់​មាន់​ស៊ីសង​តាម​ទូរទស្សន៍ នៅ​កណ្តាល​ក្រុង​ព្រះវិហារ​ម្តុំ​ភូមិ​នំ​បញ្ចុក ហៅ​ភូមិ​ថ្មី សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១​។​

​អ្នកភូមិ​បានឱ្យដឹងថា ប្រជាពលរដ្ឋ​មានការ​អបអរសាទរ​ចំពោះ​ចំណាត់ការ​របស់លោក​វុ​ធ​សា​វី ដែល​បាន​ដឹកនាំ​សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ប្រដាល់​នឹងមាន់​ជល់​តាម​អន​ឡាញ​live​។ ក្នុងនោះ​ចាប់បាន​អ្នកញៀន​ល្បែង​មួយចំនួន​នឹង​រត់​រួច​មួយចំនួន​ព្រមទាំង​ចាប់បាន​រថយន្ត​និង​ម៉ូតូ​ជាច្រើន​គ្រឿង​។

​ករណី​បង្ក្រាប​ខាងលើ​លោក​ព្រះ​អាជ្ញា​រង​បាន​បញ្ជូន​វត្ថុតាង និង​អ្នក​ដែល​ពាក់ព័ន្ធ​ទៅកាន់​សាលាដំបូង​ហើយ​នា​រសៀល​ថ្ងៃ​ដដែល​ល​នេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​អត្តសញ្ញាណ​និង​ចំនួន​អ្នកលេង​ល្បែង​នឹង​ផ្សាយ​ជូន​នាពេល​ក្រោយ​៕​

Loading...