មន្ត្រី​ត្អូញត្អែរ​ពី​ការ​ខ្វះខាត​សម្ភារៈ​បច្ចេកទេស​និង​ទីតាំង​ត្រួតពិនិត្យ​ជំងឺ​អេ​បូ​ឡា​នៅ​ ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​

​​ខេត្ត​បន្ទាយ​មាន​ជ័​យៈ​មន្ត្រី​ក្រុមការងារ​ច​ត្តា​ឡី​ស​ក័​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​និង​ជម្ងឺឆ្លង​ក្រសួងសុខាភិបាល​ ដែល​កំពុង​បំពេញ​កិច្ច​ការងារ​ត្រួតពិនិត្យ​ជម្ងឺ​អេ​បូ​ឡា​និង​ជម្ងឺ​ផ្លូវដង្ហើម​ម​ជ្ឈឹ​ម​បូព៌ា​នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ មានការ​ត្អូញត្អែ​ពី​ការ​លំបាក​ខ្វះខាត​សម្ភារៈ​ បច្ចេក​ ទេស​និង​ទីតាំង​សម្រាប់​បំពេញ​កិច្ច​ការងារ​ត្រួតពិនិត្យ​រក​មើល​អ្នក​ផ្ទុកមេរោគ​ជម្ងឺឆ្លង​អេស​បូ​ ឡា​និង​ជម្ងឺ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ា​សម្រាប់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​កំពុង​ឆ្លង​ដែន​ចេញពី​ប្រ​ ទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ក្នុង​មួយ​ថ្ងៃៗ​រាប់​រាយ​នាក់​នោះ​។​

​ទោះបី​ប្រទេស​កម្ពុជា​ពុំ​ទាន់​មាន​ករណី​ឆ្លង​ជម្ងឺ​អេ​បូ​ឡា​ក៏​ពិតមែន​ក៏​ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​រិ​ត​បណ្តឹង​ត្រួតពិនិត្យ​ជម្ងឺឆ្លង​ទៅ​លើ​ភ្ញៀវ​អន្តរជាតិ​នៅ​តាម​បណ្តា​ចក្រ​អន្តរជាតិ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជាដើម​។​ការ​ត្រួតពិនិត្យ​ ដើម្បី​បង្ការ​ទប់ស្កាត់​កុំឱ្យ​ជម្ងឺឆ្លង​អេ​បូ​ឡា​ហូរ​ចូល​មក​ប្រទេស​កម្ពុជា​។​គ្រា​ដែល​មាន​សេចក្តីរាយការណ៍​មក​ថា​ជម្ងឺ​អេស​បូ​ឡា​បាន​កំពុង​គំរាមកំហែង​ទៅ​លើ​ប្រជាជន​នៅ​ក្នុង​ប្រទេស​ចំនួន​៣​នៅ​អា​ហ្វ្រិ​ច​ខាងជើង​រួ​មាន​មាន​ប្រទេស​Guinea,Liberia​និង​ប្រទេស​SierraLeon​។​

​តាម​សេច​ក្តៅ​រាយការណ៍​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ក្នុង​អំឡុង​នៃ​ការ​ចាប់ផ្តើម​ផ្ទុះ​ឡើង​ជម្ងឺ​អេ​បូ​ឡា​ទៅ​លើ​ប្រជាជន​នៅ​ក្នុង​ប្រទេស​ទាំង​៣​នេះ​ គឺ​រហូត​មក​ ដល់​ថ្ងៃ​ទី​៨​ខែកុម្ភៈ​ ឆ្នាំ​២០១៥​ មាន​អ្នក​ស្លាប់​ ដោយ​ជម្ងឺ​អេ​បូ​ឡា​សរុប​ចំនួន​៩,១៦២​នាក់​និង​អ្នក​ផ្ទុកមេរោគ​អេ​បូ​ឡា​សរុប​ចំនួន​ ១៣,៩៥៥​នាក់​។​

​ពាក់ព័ន្ធ​និង​ការ​លំបាក​នៃ​ការ​បំពេញ​កិច្ច​ភារកិច្ច​របស់​ក្រុមការងារ​ច​ត្តា​ឡី​ស​ក័​នៅ​ច្រក​ អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​មន្ត្រី​កំពុង​បំពេញការងារ​ទីនោះ​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្មីៗ​នេះ​ថា​ កន្លែង​ទីតាំង​អនុវត្ត​សកម្មភាព​ការងារ​តូច​ចង្អៀត​ មិន​សម​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​នៃ​ ការ​ត្រួតពិនិត្យ​ គ្មាន​កន្លែង​សម្រាប់​ឱ្យ​អ្នកដំណើរ​បំពេញ​ទំរង់​ប្រកាស​សុខភាព​សមរម្យ​ គ្មាន​ កន្លែង​ត្រួតពិនិត្យ​សុខភាព​ និង​ធ្វើ​សម្ភាស​ជាមួយ​អ្នកដំណើរ​ពី​បញ្ហា​សុខភាព​ពាក់ព័ន្ធ​និង​ជម្ងឺ​ ឆ្លង​ជា​ពិសេស​ជម្ងឺ​អេ​បូ​ឡា​ អ្នកដំណើរ​ជា​ភ្ញៀវ​ទាំងនោះ​ហាក់បី​គ្មាន​ទំនុកចិត្ត​មក​លើ​មន្ត្រី​ត្រួត​ ពិនិត្យ​ពីព្រោះ​ដោយសារ​ទីតាំង​មិន​សមរម្យ​និង​គ្មាន​សម្ភារៈ​បច្ចេកទេស​គ្រប់គ្រាន់​ក្នុង​ការ​ត្រួត​ ពិនិត្យ​ជាដើម​។​មន្ត្រី​បំពេញ​កិច្ច​ការងារ​ទាំងនោះ​ក៏​សំណូមពរ​និង​ស្នើ​សុំ​ថ្នាក់លើ​សូម​រក​ទីតាំង​សមរម្យ​ដើម្បី​បំពេញ​កិច្ច​ការងារ​និង​ការ​ស្នើ​សុំ​បំពាក់​នូវ​ឧបករណ៍​សម្ភារៈ​បច្ចេកទេស​ គ្រប់គ្រាន់​ដើម្បី​ឱ្យ​ដំណើរការ​ត្រួតពិនិត្យ​បាន​ទៅ​ល្អ​ប្រសើរ​។​

​ជុំវិញ​នៃ​ការ​ត្រួតពិនិត្យ​ភ្ញៀវ​អន្តរជាតិ​ដែល​បាន​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ លោក​ ស​ វុ​ទ្ធី​ ប្រធាន​ក្រុមការងារ​ ច​ត្តា​ឡី​ស័ក​ច្រក​ អន្តរជាតិ​ប៉ោយ​ ប៉ែ​ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា​គឺ​ធ្វើ​ឡើង​ចាប់តាំងពី​ខែសីហា​ឆ្នាំ​២០១៤​មក​ម្លេះ​ រហូត​មក​ដល់​ពេល​ នេះ​ពុំ​មាន​អ្នក​ធ្វើ​ដំណើរ​ណាមួយ​មានការ​សង្ស័យ​ផ្ទុកមេរោគ​អេ​បូ​ឡា​នោះ​ឡើយ​ដោយ​កន្លង​មក​មាន​អ្នកដំណើរ​ខ្លះ​មាន​អាកា​រៈ​ក្តៅខ្លួន​ខ្លាំង​នោះ​ដែរ​ក៏​ប៉ុន្តែ​ក្រោយ​ពី​ការ​ត្រួតពិនិត្យ​បាន​ច្បាស់លាស់​គឺ​អ្នកដំណើរ​មាន​អាកា​រៈ​ក្តៅខ្លួន​ជា​ធម្មតា​គួប​ផ្សំ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​អាកាសធាតុ​ក្តៅ​។​ការ​ពិនិត្យ​នោះ​សំខាន់​ផ្តោត​ទៅ​លើ​ភ្ញៀវ​អ្នកដំណើរ​មក​ពី​ប្រទេស​គោលដៅ​ដែល​កំពុង​ផ្ទុះ​នូវ​ជម្ងឺ​អេ​បូ​ឡា​។​​ មន្ត្រី​ច​ត្តា​ឡី​ស័ក​ដដែល​ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​បញ្ហា​ជម្ងឺឆ្លង​អេ​បូ​ឡា​ប្រទេស​កម្ពុជា​យើង​ពុំ​មានការ​ព្រួយ​បារ​ម្ម​ខ្លាំង​នោះ​ទេ​ដោយសារ​ខាង​ភា​ថៃ​គេ​បាន​បិត​ជើងហោះហើរ​មិន​ឱ្យ​ប្រទេស​អា​ហ្វ្រិ​ច​ខាងជើង​ដែល​ជា​ប្រទេស​កំពុង​ផ្ទុះ​ជម្ងឺ​អេ​បូ​ឡា​ចូល​ក្នុង​ប្រទេស​ថៃ​នោះ​ឡើយ​។​

​លោក​ ស​ វុ​ទ្ធី​ ប្រធាន​ក្រុមការងារ​ច​ត្តា​ឡី​ស័ក​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ឱ្យ​ដឹង​ ទៀត​ថា​ក្រុមការងារ​បាន​ធ្វើការ​ត្រួតពិនិត្យ​អ្នកដំណើរ​ក្នុង​១​ខែ​គិត​ជាម​ធ​ម្យ​មយ៉ាង​ហោច​ណាស់​បាន​ចំនួន​ជាង​១​ម៉ឺន​នាក់​៕

chika1 (5)
chika1 (4)
chika1 (3)
chika1 (2)
chika1 (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *