មន្ត្រី​មើល​បំណាំ​​គ្នា​​និង​​យក​​លុយ​​ ដាក់​​ហោ​ប៉ៅ​​រៀង​ខ្លួន​​ ទុក​​ឲ្យ​ផ្លូវ​​ជំ​នួយ​​AD​B​​តម្លៃ​​ជាង​​១០​​លាន​​ដុល្លារ

ខេត្តព្រះសីហនុ៖ផ្លូវភ្លោះ​មួយ​ខ្សែ​ជា​ផ្លូវ​បង្កប់​ទុយោ ​បង្ហូរទឹក​សំអុយ​ចេញពី​ក្រុងព្រះសីហនុ​ ឆ្ពោះទៅ​អាង​ចម្រោះ​ទឹក​ស្អាត​ បណ្តោយ​ឆ្នេរ​អូរ​ឈើទាល​ ដែល​ជា​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ មាន​តម្លៃ​ជាង​១០​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ បាន​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ​តាំងពី​ជំនាន់​ឯកឧត្តម​ ស្បោង​ សា​រ៉ាត​ អតីត​ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ​ និង​លោក​ ជិន​ សា​រិ​ន​ អតីត​ជា​អភិបាល​ក្រុងព្រះសីហនុ​មក​ម្ល៉េះ​ ដោយសារ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​មើលបំណាំ​គ្នា​ និង​យក​លុយ​ដាក់​ហោប៉ៅ​រៀងៗ​ខ្លួន​ពី​ឈ្មួញ​ម្ចាស់​រថយន្ត​ដឹក​ដី​ មិន​ខ្វល់​មាន​វិធានការ​ថែទាំ​ផ្លូវ​ឡើយ​ ទោះបី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ធ្លាប់​បាន​ស្នើ​ឲ្យ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ សាលាក្រុង​ និង​សាលាសង្កាត់​ ជួយ​សហការ​អនុវត្តន៍​បញ្ឈប់រថយន្ត​បែន​ដឹក​ដី​ក្នុង​ក្រុង​ដែល​មាន​ទម្ងន់​ លើស​ពី​៥​តោន​ក៏​ដោយ​ ។​

​ប្រភព​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​ មន្ទីរ​ សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហ​នុ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​ថា​ ចរាចរណ៍​រថយន្ត​បែន​ដឹក​ដី​របស់​មន្ត្រី​យោធា​ផ្នែក​វិស្វកម្ម​ម្នាក់​ឈ្មោះ ​ វង់​ វិសាល​ ដែល​ផ្ទុក​លើស​ពី​៥​តោន​រហូត​ដល់​ទៅ​ជាង​១៥​តោន​នោះ​ បាន​ធ្វើ​ឲ្យ​ផ្លូវ​ក្នុង​ក្រុង​បាក់​ស្រុត​រង​ការ​ខូចខាត​ ហើយ​ប្រឈម​នឹង​ការ​បែកបាក់​ទុយោ​បង្ហូរទឹក​សំអុយ​ទៀត​ផង​ ។​

​គេ​មិន​ ទាន់​ដឹង​ថា​ តើ​ឯកឧត្តម​ យន្ត​ មីន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ និង​លោក​ អ៊ី​ សុខ​ឡេ​ង​ អភិបាល​នៃ​គណៈ​អភិបាល​ក្រុងព្រះសីហនុ​ ទើប​ឡើង​តំណែង​ថ្មី​ បញ្ចេញ​កណ្តាប់ដៃ​ដែក​ចាត់ការ​ទៅ​លើ​ម្ចាស់​រថយន្ត​បែន​ដឹក​ដី​លើស​ទម្ងន់​ កំណត់​ ដែល​បំផ្លិចបំផ្លាញ​ផ្លូវ​ក្នុង​ក្រុង​បាន​កម្រិត​ណា​នោះ​ទេ​ ៕​

Kg.Som_ Kg.Som-1 Kg.Som-2 Kg.Som-3

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *