មន្ត្រី​ម​នី្ទ​រកា​រងារ​ខេត្តកោះកុង៤នាក់ ត្រូវបាន​បញ្ចប់​មុខតំណែង និង​ដក​ទៅ​បញ្ឈរជើង

ខេត្តកោះកុង៖ ម​ន្រី្ត​ចំនួន ៤​នាក់ នៅ​ម​នី្ទ​រកា​រងារ​ខេត្តកោះកុង ត្រូវបាន​បញ្ចប់​មុខតំណែង និង​ដក​ទៅ​បញ្ឈរជើង​ នៅឯ​ក្រសួង​ការងារ​។​នេះបើយោងទៅតាម​សេច​កី្ត​ប្រកា​សលេខ ០៥៦/១៥​ក​.​ប​.​ប្រ​.​ក ចុះ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៥ ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ិត សំហេង រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ ដែល​ត្រូវបាន​គេ​ដាក់​បង្ហោះ​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម។

ម​ន្រី្ត​ទាំង ៤ នាក់ ដែល​ត្រូវ​ដក​ទៅ​បញ្ឈរជើង​នោះ រួមមាន ១.​ឈ្មោះ គឹម វណ្ណា​រ៉ា​, ២.​សុខ ប៉ូ​លីន ៣.​ឆិល សុត្ថា​រិ​ទ្ធ និង ខៀវ ប្រុស​។

​លោក យក់ សង្វាត ប្រធាន​ម​នី្ទ​រកា​ងារ​ខេត្តកោះកុង បានបញ្ជាក់​ប្រាប់​ថា មន្ត្រី​ទាំង ៤​នាក់ ខាងលើ ពិតជា​ត្រូវ​បានបញ្ចប់​មុខតំណែង និង​ផ្លាស់​ដោយ​បង្ខំ​ឲ្យ​ទៅ​បម្រើ​ការងារ​នៅឯ​ក្រសួង​មែន​។​

ប្រភព​នានា បាន​ឲ្យ​ដឹងថា ការដក​នេះ គឺ​ដោយសារ​តែម​ន្រី្ត​ទាំង ៤​នាក់​នោះ​កន្លងមក បាន​បង្ក​ឲ្យ​ភាពល្អក់​កករ និង​បញ្ហាលំបាក​ជាច្រើន ​ដល់​ថ្នាក់ដឹកនាំ​ម​នី្ទ​រ ក៏ដូចជា​ក្រសួង​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *