មន្ត្រី​យោធា​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០​ ត្រូវ​ចោរ​បាញ់​ប្លន់​ យក​ម៉ូតូ​មិន​បាន​សម្រេច​

ភ្នំពេញ​ ៖​ មន្ត្រី​យោធា​កងពលតូច​ ដឹក​ជញ្ជូន​លេខ​៩០​ បាន​រង​របួសធ្ងន់​ បន្ទាប់​ពី​ជិះ​ម៉ូតូ​ ត្រឡប់​មក​ពី​ហូប​ការ​បងប្អូន​ ដល់​ពាក់​កណ្តាលផ្លូវ​ ត្រូវ​ក្រុម​ចោរប្លន់​ពីរ​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ ដេញ​តាម​ប្លន់​ ដោយ​បាញ់​ឡើង​លើ​ ១​គ្រាប់​ គំរាម​រួច​ហើយ​បាញ់​ ១​គ្រាប់​ទៀត​ ត្រូវ​ដៃ​ធ្លា​យមក​ពោះ​ ប៉ុន្តែ​ជន​រង​គ្រោះ​ បាន​ព្យាយាម​ជិះ​ម៉ូតូ​ដល់​ក្នុងភូមិ​ ទើប​ជនសង្ស័យ​ តាម​មិន​ទាន់​ ក៏​ត្រឡប់​ទៅ​បាត់​ ហើយ​ជន​រង​គ្រោះ​ បាន​ស្រែក​ប្រាប់​ អ្នក​ជិតខាង​ឲ្យ​ជួយ​ កាលពី​វេលា​ម៉ោង​ ២​ លង​អា​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ជើង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សាក្សី​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ គៀត​ ស​ខ​ឌី​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ ជា​មន្ត្រី​យោធា​ នៅ​អង្គភាព​កងពលតូច​ ដឹក​ជញ្ជូន​លេខ​៩០​ រស់នៅ​ក្នុងភូមិ​ សង្កាត់​កើតហេតុ​ខាងលើ​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BU-1375​ ចំណែកឯ​ជនសង្ស័យ​ មាន​គ្នា​ពីរ​នាក់​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​ មួយ​ដើម​ម៉ាក​កា​54​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ស៊ុ​យ​ស៊ូ​គី​និក​ មិន​ចាំ​ស្លាក​លេខ​។​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ត្រឡប់​មក​ពី​ហូប​ការ​បងប្អូន​ នៅ​ម្តុំ​ភូមិ​កំ​រៀង​ លុះ​មក​ដល់​កន្លែង​ស្ងាត់​ ស្រាប់តែ​មាន​ជនសង្ស័យ​ ២​នាក់​ ជិះ​ម៉ូតូ​តាម​ពីក្រោយ​ រួច​ក៏​បាញ់​ឡើង​លើ​ ១​ គ្រាប់​ គំរាម​ឲ្យ​ជន​រង​គ្រោះ​ឈប់​។​

​ប៉ុន្តែ​ដោយ​ជន​រង​គ្រោះ​ មិន​ព្រម​ឈប់​ ទើប​ជនសង្ស័យ​ បាន​បាញ់​សំដៅ​ ទៅ​លើ​ជន​រង​គ្រោះ​ បណ្តាល​ឲ្យ​ចំ​ដៃ​ខាងឆ្វេង​ ធ្លា​យមក​ពោះ​បៀម​គ្រាប់​ជាប់​ ហើយដោយ​សារ​ជន​រង​គ្រោះ​ ស្មារតី​រឹង​ នៅ​តែ​ព្យាយាម​ជិះ​ម៉ូតូ​ គេច​ពី​ជនសង្ស័យ​ រហូត​ដល់​ភូមិ​ ទើប​ជនសង្ស័យ​ បាន​វិល​ត្រឡប់​ទៅ​វិញ​បាត់​អស់​ ហើយ​ជន​រង​គ្រោះ​ ក៏​បាន​ស្រែក​ ប្រាប់​អ្នក​ជិតខាង​ ថា​មាន​ចោរប្លន់​ បាញ់​ខ្លួន​ចំ​ ១​គ្រាប់​ ទើប​អ្នក​ជិតខាង​ និង​ក្រុម​គ្រួសារ​ ចេញ​មក​ជួយ​អន្តរាគមន៍​ និង​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ ហៅ​មន្ទីរពេទ្យ​លោកសង្ឃ​ ដើម្បី​ជួយ​សង្គ្រោះ​ អាយុជីវិត​ជា​បន្ទាន់​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *