មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ចូលរួម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

​ភ្នំពេញ​៖​ក្នុង​ក្របខ័ណ្ឌ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ក្រសួងសុខាភិបាល​សហ​ការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ធ្វើ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​មន្ត្រី​ក្របខណ្ឌ​និង​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០២១​តាម​គោលការណ៍​ស្ម័គ្រចិត្ត​។​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ជាច្រើន​នាក់ បាន​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​។​

​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​តំណាងឱ្យ​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​បាន​ថ្លែងអំណរគុណ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្រសួងសុខាភិបាល​ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខុមាលភាព​ប្រជាពលរដ្ឋ​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នាពេល​កន្លងមក និង​បាន​កៀរគរ រក​វ៉ាក់សាំង មកចាក់​ជូន​ពលរដ្ឋ​តាម​គ្រប់​មធ្យោបាយ​។

​រាជរដ្ឋាភិបាល​គ្រោង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ឱ្យបាន​១០​លាន​នាក់ ក្នុងចំណោម​ប្រជាពលរដ្ឋ ពលរដ្ឋ​ទាំងអស់ ហើយ​នៅក្នុង​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រសួងសុខាភិបាល​ចាក់​វ៉ាក់សាំង ជូន​ពលរដ្ឋ​ឱ្យបាន​មួយ​លាន​ដូ​ស​ក្នុង​មួយខែ​៕​

Loading...