មន្ត្រី បរិស្ថានខេត្ត ចុះពិនិត្យផ្ទះលក់សំបកធុង ដែលបង្ហូរទឹកលក្ខ័ពណ៍ក្រហមចូលសមុទ្រ

ខេត្តព្រះសីហនុ៖ នៅ រសៀល ថ្ងៃទី១០ កញ្ញា នេះ ក្រុមមន្ត្រីបរិស្ថានខេត្ត និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យផ្ទះលក់សំបកធុងមួយកន្លែង ពាក់ព័ន្ធការបង្ហូរទឹកលក្ខ័ពណ៍ក្រហមចូលសមុទ្រ នៅទំនប់រលក ស្ថិតក្នុងសង្កាត់១ ក្រុងព្រះសីហនុ។
តាមសេចក្តីរាយការណ៍ថា បន្ទាប់ពីមានភ្លៀងមួយមេធំ គេបានឃើញមានទឹកល័ក្ខពណ៌ក្រហមបង្ហូរចូលទៅតំបន់ខាងលើ។ ភ្លាមៗ ក្រុមមន្ត្រីបរិស្ថានខេត្ត បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងដកហូតយកធុងជរ័ទាំងនោះ ដែលម្ចាស់ផ្ទះអះអាងថា ទិញយកពីរោងចក្រ។
ក្រោយត្រួតពិនិត្យរួច មន្ត្រីជំនាញ បានសន្និដ្ឋានថា នៅក្នុងធុងជរ័ទាំងអស់ មានសារធាតុម្យ៉ាង មានខ្លះពណ៌ខ្មៅ និងខ្លះទៀតមានពណ៌ក្រហម ដែលជាថ្នាំពណ៌សំរាប់ជ្រលក់ក្រណាត់នៅរោងចក្រ៕

09_10_2015_06_41_52Untitled-1

09_10_2015_06_41_52Untitled-12

20150910041313 (2)

20150910041313 (4)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *