មន្ទីរប្រឆាំងគ្រឿងញៀនចាប់បានកញ្ឆាក្រៀមជិត២ពាន់គីឡូនៅសង្កាត់ទួលសង្កែ

ភ្នំពេញ ៖ ទីតាំងផលិតកញ្ឆាក្រៀមដ៏ធំមួយកន្លែងត្រូវបាន មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិបានចេញប្រតិបត្តិការបង្ក្រាបជាលក្ខណៈទ្រង់ទ្រាយធំមួយ ដោយរឹបអូសកញ្ឆាក្រៀម 79 បាវកន្លះ ស្មើនឹង 1987kg និងឃាត់ខ្លួនមនុស្ស៤នាក់ ព្រមទាំងឧបករណ៍សម្ងួត ឧបករណ៍គ្រីបមួយចំនួនធំ។

ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១៩ នឹង៣០នាទីយប់ថ្ងៃទី២១ ខែសីហា នៅទីតាំង ផ្ទះ G21 ផ្លូវGF បុរីជ័យឧត្ដម សង្កាត់ ទួលសង្កែ ខណ្ឌទួលគោក ហើយបន្តមកដល់ព្រឹកថ្ងៃទី២២ ខែសីហាឆ្នាំ២០១៥ សមត្ថកិច្ចបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានប៉ូលិសប៉ុស្តិ៍ឈានទៅឆែកឆេទីតាំងផលិតកញ្ឆានេះ ស្ថិតនៅផ្ទះគ្មានលេខរបស់ឈ្មោះកុយ ជំនិត ភេទប្រុសអាយុ៣៨ឆ្នាំដែលជួលទៅឲ្យក្រុមជនសង្ស័យខាងលើ ស្ថិតនៅក្រុមទី១៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

សូមបញ្ជាក់ថា ការចុះបង្ក្រាបនេះ សមត្ថកិច្ចក៏បានរឹបអូសនូវវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន ម៉ាស៊ីនសម្រាប់គ្រីប និងចំរាញ់ប្រេងកញ្ឆាចំនួន១គ្រឿង ម៉ាស៊ីនសម្ងួតចំនួន១គ្រឿង ឧបករណ៍សម្រាប់ដូយ១ចំនួន ឧបករណ៍សម្រាប់បណ្តាញអគ្គិសនីមួយចំនួន ម៉ាស៊ីនសម្រាប់អូសចំនួន១គ្រឿង ម៉ាស៊ីនសម្រាប់ក្រឡុកលាយចំនួន១គ្រឿង ថង់ប្លាស្ទិចសម្រាប់វេចខ្ចប់មួយចំនួន។

បើតាមប្រភពមួយបានឲ្យដឹងថា កញ្ឆាក្រៀមចំនួន១៩៨៧ គីឡូក្រាមនេះ ពេលផលិតផលសម្រេចគឺសម្រាប់នាំចេញក្រៅប្រទេស និងលក់ក្នុងស្រុកខ្លះ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់កំពុងតែឃុំខ្លួននៅមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការសួរនាំ និងឈានទៅចាប់ខ្លួនមេខ្លោងបន្តទៀត៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *