មន្ទីរពេទ្យខេត្តកំពង់ធំរងការិះគន់ថាបុគ្គលិកនិងលោកវេជ្ជបណ្ឌិតមួយចំនួនមិនគោរពម៉ោងការងារគិតតែពីស្វែងរកលាភសក្ការៈនៅខាងក្រៅ

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋដែលទៅសម្រាកព្យាបាលជម្ងឺ ក៏ដូចជាគ្រូពេទ្យមួយចំនួននៅក្នុងមន្ទីរពេទ្យខេត្តកំពង់ធំ នាំគ្នានិយាយរិះគុន់ថា!ក្នុងមួយរយៈពេលចុងក្រោយនេះ បុគ្គលិក និងក្រុមគ្រូពេទ្យមួយចំនួនរួមទាំងអស់លោកវេជ្ជបណ្ឌិតផងដែរ ហាក់ដូចជាមិនគោរពតួនាទីភារកិច្ចរបស់ខ្លួនសោះ ជាពិសេសគឺមិនគោរពពេលម៉ោងធ្វើការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការតែម្តង ពួកគាត់គិតតែស្វែងរកនូវលាភស្ការៈពីខាងក្រៅ តាមរយៈនៃការបើកគ្លីនីចពិគ្រោះ និងព្យាបាលជម្ងឺរកលុយនៅខាងក្រៅ ចំនុចនេះហើយដែលធ្វើឲ្យបុគ្គលិកក្នុងមន្ទីរពេទ្យមួយចំនួនមានការយ៉ឺតយ៉ាវនៅក្នុងការមកបម្រើការងារជួយសង្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានោះ។

ពលរដ្ឋបន្តរថា!ជាក់ស្តែងកាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ
២០២០ មានពលរដ្ឋទៅពិនិត្យនិងព្យាបាលធ្មេញនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ធំ ដើររកគ្រូពេទ្យធ្មេញមិនជួប ក៏សួរនាំបុគ្គលិកនៅទីនោះ គាត់ប្រាប់ថា!ឲ្យទៅសួរនាំគ្រូពេទ្យដែលប្រចាំការនៅបន្ទប់ខាងមុខ ដល់ពលរដ្ឋទៅជួបគ្រូពេទ្យចាំការ គាត់សួរនាំពលរដ្ឋរួច ទើបគ្រួពេទ្យប្រចាំការនោះខលតាមទូរស័ព្ទទៅប្រាប់គ្រូពេទ្យធ្មេញថា!លោកគ្រូមានគេមករកធ្វើធ្មេញនៅមន្ទីពេទ្យ បន្ទាប់មកពេទ្យប្រចាំការប្រាប់ថា!គាត់ជាប់រវល់បើមិនសូវឈឺខ្លាំងទេចាំស្អែកព្រឹកចាំមក។

ប្រភពពីបុគ្គលិករបស់មន្ទីរសូមមិនបញ្ចេញឈ្មោះបានបង្ហើបថា!នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ធំឥលូវមិនមែនមានតែផ្នែកខាងពិនិត្យនិងព្យាបាលធ្មេញតែមួយនោះទេដែលមិនគោរពពេលម៉ោងធ្វើការងាររបស់រដ្ឋនោះ គឺរញ៉េរញ៉ៃគ្រប់តែផ្នែកហ្នឹង។

ពាក់ព័ន្ធនិងករណីខាងលើនេះ លោកវេជ្ជបណ្ឌិត លឹម ស៊ុនប៉ុនហុង នឹងជាប្រធានមន្ទីរពេទ្យខេត្តកំពង់ធំ បានមានប្រសាសន៍ប្រាប់ កោះសន្តិភាព ឲ្យដឹងតាមប្រព័ន្ធទូរស័ព្ទនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២០នេះថានៅរយៈពេលចុងឆ្នាំនេះ លោកបានកោះហៅបុគ្គលិកមកប្រជុំពង្រឹងឡើងវិញជុំបញ្ហាខាងលើ ដោយអនុវត្តឲ្យបានតឹងរឹងបំផុតនូវការគោរពវិន័យ ក្រមសីលធម៍ និងគោរពពេលម៉ោងធ្វើការ
ងារឲ្យបានត្រឹមត្រូវ ដោយចាប់អនុវត្តចាប់ពីដើមឆ្មាំ២០២១នេះតទៅ ដោយក្នុង១ថ្ងៃត្រូវចុះវត្តមានឲ្យបាន៤ដង មុនចូលធ្វើការ និងក្រោយចប់ម៉ោងធ្វើការងារ!
ចំណែកបញ្ហាករណីរឿងពេទ្យធ្មេញនៅក្នុងមន្ទីរពេទ្យបច្ចុប្បន្ននេះ លោកទទួលស្គាល់ថា!មិនទាន់មានសម្ភារៈទំនើបៗដូចនៅតាមគ្លីនិចឯកជននៅឡើយនោះទេ ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋភាគច្រើននាំគ្នាងាកទៅរកសេវាព្យាបាលធ្មេញនៅខាងក្រៅ យ៉ាងណាម៉េញ លោកសន្យានថា!នៅចាប់ពីដើមឆ្នាំ២០២១ឆាប់ខាងមុខនេះ លោកបានសំនូមពរ សុំឲ្យផ្នែកខាងលោកគ្រូពេទ្យដែលមានឯកទេសខាងធ្មេញធ្វើយ៉ាងណាសហការណ៍គ្នាជាមួយមន្ទីរពេទ្យខេត្ត ដោយនាំយកនូវឧបករណ៍ទំនើបៗមកដាក់បម្រើការជូនប្រជាពលរដ្ឋនៅក្នុងមន្ទីរពេទ្យ ដោយតម្រូវឲ្យបង់វិភាគទានមួយចំនួនចូលមន្ទីរពេទ្យ សល់ប៉ុន្មាននៅលើខាងជំនាញពេទ្យធ្មេញចុះ លោកលើកឡើងថាការធ្វើបែបនេះគឺដើម្បីឲ្យខាងមន្ទីរពេទ្យរបស់យើងមានដំណើរការល្អនៅក្នុងការព្យាបាលសុខភាពមាត់ធ្មេញ ក៏ដូចជាការព្យាបាលជម្ងឺផ្សេងៗទូរទៅជូនដល់ប្រជាពលរដ្ឋយើង។

ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត ស្រី ស៊ីន នឹងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ មានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា!ខាងមន្ទីរបានចុះប្រជុំប្រចាំខែដើម្បីពង្រឹងដល់បុគ្គលិកនៃមន្ទីរពេទ្យ បើមានបញ្ហាចាំសំខាន់ៗ ក៏លោកបានចុះជួបផ្ទាល់បន្ថែមទៀត ហើយកន្លងមកខាងមន្ទីរសុខាភិបាលមានតួរនាទីមើលការខុសត្រូវពីលើមន្ទីរពេទ្យខេត្តពិតមែន ហើយខាងមន្ទីរពេទ្យខេត្ត លោកក៏មានប្រធានមន្ទីរពេទ្យ និងលោកអនុប្រធានជាច្រើននាក់ទៀតផងដែរ ដើម្បីមើលការខុសត្រូវនៅក្នុងមន្ទីរពេទ្យ ទោះយ៉ាងណា លោកនឹងធ្វើការពង្រឹងឡើងវិញជុំវិញបញ្ហាខាងលើនេះ។

ប្រជាពលរដ្ឋសូមនូមពរដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត កំពង់ធំ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមមេត្តាជួយពង្រឹងនូវច្បាប់ការងារ គោរពពេលម៉ោងធ្វើការ ក្រមសីលធម៍ និងវិជ្ជាជីវៈគ្រួពេទ្យនៃមន្ទីពេទ្យខេត្តកំពង់ធំឲ្យបានល្អប្រសើរឡើងវិញ ដើម្បីលើកស្ទួយវិស័យសុខាភិបាលក្នុងការជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសពលរដ្ឋក្រីក្រដែលពួកលោកពុំលទ្ធិភាព និងថវិការសម្រាប់ទៅរកសេវាព្យាបាលនៅពេទ្យឯកជនខាងក្រៅ នឹងកុំឲ្យពលរដ្ឋបាត់ទំនុកចិត្តទៅលើមន្ទីរពេទ្យដែលជាសមិទ្ធិផលរបស់រដ្ឋផងដែរ៕

 

Loading...