មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់៖ វិជ្ជមានកូវីដ-១៩ ចំនួន៣នាក់

ខេត្តពោធិ៍សាត់៖ យោងតាមការចេញផ្សាយរបស់មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់បានបញ្ជាក់ថា នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២១ ខេត្តពោធិ៍សាត់មានករណីឆ្លងកូវីដ-១៩ សរុបចំនួន៣នាក់ ។

ហ្វេសប៊ុករបស់មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់បានបញ្ជាក់យ៉ាងដូច្នេះថា ថ្ងៃទី ៥ ខែមេសា ខេត្តពោធិ៍សាត់ មានវិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់ ។

ប្រភពបានបន្តទៀតថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ទាំងបីនាក់ មានពីរនាក់កំពុងធ្វើចត្តាឡីស័កនៅរលាំង ខណៈមួយនាក់ទៀតធ្វើចត្តាឡីស័កនៅប្រម៉ោយ៕

Loading...