ម្ចាស់គណនីហ្វេសប៊ុកម្នាក់ ឈ្មោះ សុភា ស្ទឹងត្រែង បានសរសេរបើកកកាយថា មន្ទីរសម្រាកព្យាបាលមួយ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានបើករកស៊ីដោយ យកជីវិតអ្នកជំងឺទៅលេងសើចពោលគឺ ប្រពន្ធពេទ្យចេះចាក់ថ្នាំឲ្យអ្នកជំងឺទាំងគ្មានសញ្ញាប័ត្រ។ សុភាស្ទឹងត្រែង សរសេរវាយប្រហារថា៖ រូបសម្ផស្សស្អាតបាត ប៉ុន្តែចរិកមិនស្អាតចឹងសោះ….!
ខ្លួនមិនដែលឆ្លងកាត់សាលាពេទ្យផង គ្រាន់តែមានប្តីជាDoctor បើកគ្លីនិកខ្លួនឯង ហើយប្តីបង្ហាត់បង្រៀនអោយបន្តិចបន្តួច ហ៊ានចាក់ថ្នាំអោយអ្នកជំងឺ ពេលជួសឈាមអោយអ្នកជំងឺ ចាស់ ក្មេងម្តងៗ មិនហ៊ានយកដៃខ្លួនប៉ះដៃពួកគាត់ទេ គ្រាន់តែប្រើម្រាមដៃសង្កត់ទៅលើចុងម្ជុល ខ្ពើមណាស់ទៅអី រឺ ខ្លាចប្រឡាក់ដៃ…! កន្លែងកខ្វក់គ្មានអនាម័យ គ្មានបទពិសោធន៍ គ្មានការទទួលខុសត្រូវ និងរើសអើងចំពោះអ្នកជំងឺដែលពួកគាត់សុទ្ធតែជាអ្នកភូមិ ជនបទ ស្លៀកពាក់មិនស្អាតបាត ដូចអ្នកមែន…? ថ្នាក់នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំជាច្រើនលោកមិនដែល រើសអើងប្រជាពលរដ្ឋដូចអ្នកនោះឡើយ។
អ្នកឆ្លងឆ្លើយព័ត៌មានយើងមិនអាចទាក់ទង ម្ចាស់មន្ទីរសម្រាកព្យាបាល សុភាព បានទេ នារសៀលថ្ងៃនេះ៕