មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​មិន​ទាន់​រក​ឃើញ​មូលហេតុ​នៃ​ការ​ពុល​ចំណី​ អាហារ​ទៅ​លើ​សិស្ស​នៅ​សាលា​ឯកជន​មួយ​ក្នុង​ខេត្ត​ប៉ៃលិន​នៅឡើយ​ទេ​

​ ​ខេត្ត​ប៉ៃលិនៈ​ករណី​សិស្ស​ពុល​អាហារ​មិនដឹង​មូលហេតុ​នៅ​ក្នុង​សាលា​ឯកជន​ខ្មែរ​អន្តរជាតិ​ប្រ៊ី​ដ​ក្នុង​ខេត្ត​ប៉ៃលិន​មក​ដល់​ថ្ងៃ​ទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០១៥​នេះ​មន្ត្រី​ជំនាញ​សុខាភិបាល​មិន​ទាន់​រក​ ឃើញ​មូលហេតុ​នៃ​ការ​ពុល​អាហារ​របស់​សិស្ស​នៅឡើយ​នោះ​ទេ​ដោយ​គេ​កំពុង​តែ​តាមដាន​ ស្រាវជ្រាវ​បន្ត​ទៀត​។​

​លោក​ សេង​ រ៉​ន​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​បញ្ហា​សិស្ស​ ពុល​អាហារ​នៅ​សាលា​ឯកជន​ខ្មែរ​អន្តរជាតិ​ប្រ៊ី​ដ​ ខាង​មន្ទីរ​សុខ​ភិ​បាល​ខេត្ត​បាន​ផ្ញើ​សំណាក​ទៅ​ កាន់​មន្ទីរពិសោធន៍​ក្រសួងសុខាភិបាល​រួច​ហើយ​ក៏​ប៉ុន្តែ​មក​ពេល​នេះ​គេ​ពុំ​ទាន់​បាន​លទ្ធផល​នៅឡើយ​នោះ​ទេ​។​សំណាក​ដែល​មន្ត្រី​ជំនាញ​បាន​ដកហូត​យក​ទៅ​ពិសោធន៍​រួម​មាន​បាយ​និង​សម្ល​ នៅ​ក្នុង​សាលារៀន​នោះ​ដែល​គេ​សង្ស័យ​ជា​បញ្ហា​ធ្វើ​ឱ្យ​សិស្ស​ពុល​។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​ក្រោយ​ពី​កើតហេតុ​នៃ​ពុល​អាហារ​ទៅ​លើ​សិស្ស​ ខាង​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ទីតាំង​សាលារៀន​ឯក​ ជន​នោះ​គឺ​ការ​រៀបចំ​ទុកដាក់​ម្ហូបអាហារ​មាន​ភាព​ប្រសើរ​។​
​លោក​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖​ករណី​ពុល​អាហារ​នេះ​មិន​បង្ក​សិស្ស​ណា​ម្នាក់​ទទួល​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ឡើយ​មក​ដល់​ពេល​នេះ​សិស្ស​ទាំងនោះ​បាន​ធូ​ស្បើយ​ហើយ​ ចេញពី​មន្ទីរពេទ្យ​ទៅ​កាន់​ផ្ទះ​រៀងៗ​ខ្លួន​អស់ហើយ​។​

​គួរ​រំលឹក​ថា​៖​កាលពី​ថ្ងៃ​ទី​១៣​ខែកុម្ភៈ​ ឆ្នាំ​២០១៥​ សិស្ស​តូចៗ​ចំនួន​៣០​នាក់​ រៀន​នៅ​ សាលា​ឯក​ខ្មែរ​អន្តរជាតិ​ប្រ៊ី​ដ​ មាន​ទីតាំង​ភូមិ​ថ្នល់ទទឹង​ ឃុំ​អូរ​អណ្តូង​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ ប៉ៃលិន​បាន​នាំ​គ្នា​ចុកពោះ​ក្អួតចង្អោ​ក្រោយ​ពី​ទទួលទាន​បាយ​សម្ល​និង​ចំណីអាហារ​នៅ​ក្នុង​ សាលារៀន​ឯកជន​មួយ​នេះ​។​សិស្ស​ទាំង​៣០​នាក់​ដែល​គេ​សង្ស័យ​ពុល​អាហារ​នៅ​ក្នុង​សាលារៀន​គេ​រាយការណ៍​មក​ថា​២​នាក់​មាន​អាកា​រៈ​ស្រាល​ចំណែក​២៨​នាក់​មាន​សភាព​ធ្ងន់ធ្ងរ​។​ សិស្ស​ទាំងនោះ​បន្ទាប់​មក​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​មក​កាន់​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុង​ខេត្ត​ប៉ៃលិន​លុះ​ក្រោយមក​ទៀត​ក៏​ត្រូវ​គេ​ដឹក​ទៅ​សម្រាក​ព្យ​បាល​នៅ​មន្ទីរពេទ្យ​បង្អែក​ ខេត្ត​វិញ​៕

uka1 (1)
uka1 (2)
uka1 (3)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *