ខេត្តឧត្ដរមានជ័យ៖ លោកអនុសេនីយ៍ឯកម៉ា រដ្ឋា មន្រ្ដីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំខេត្ដឧត្ដរមានជ័យ ក្នុងតួនាទីបេសកម្ម គណ:កម្មការថ្នាក់ជាតិទប់ស្កាត់និងការពារធនធានធម្មជាតិ មន្រ្ដីក្រោមឱវាទរបស់លោកឧត្ដមសេនីយ៍ទោ អ៊ុំវណ្ណា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
កំពុងល្បីថាឃុបឃិតជាមួយនិងមេឈ្មួញរកស៊ីបទល្មើសព្រៃឈើជាច្រើននាក់ ប្រមូលប្រាក់រាប់សិបលានរៀលក្នុងមួយខែដែលជាអំពើពុករលួយដ៍ធ្ងន់ធ្ងរមួយ។
ជាក់ស្ដែង នៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោកអនុសេនីយ៍ឯកម៉ា រដ្ឋា បានបើករថយន្តផ្ទាល់ខ្លួន ម៉ាកកូរ៉ូឡាពណ៌ខ្មៅ ភព ៤៣៥១ បណ្ដើររថយន្ដសាំយ៉ុងពណ៌លឿងពាក់ស្លាកលេខ ២M២៣៤២ ម្ចាស់ឈ្មោះ ចន្ថា ដឹកឈើប្រណីតពេញប្រៀបធ្វើដំណើរចេញពីស្រុកត្រពាំងប្រាសាទទៅខេត្តបន្ទាយមានជ័យ ដោយមិនបានបង្ក្រាបនោះទេ។
សេចក្ដីរាយការណ៍បានបន្ថែមថា លោកអនុសេនីយ៍ឯកម៉ា រដ្ឋា មិនត្រឹមតែមិនបង្ក្រាបបទល្មើសឈើថែមទាំង រត់ការនិងជួយមើលផ្លូវ ក៍ដូចជាបើករថយន្ដរបស់ខ្លួនបិទគូថពីក្រោយរថយន្ដបទល្មើស ការពារមិនអោយសមត្ថកិច្ចផ្សេង និងក្រុមកាសែត តាមប្រម៉ាញទាន់។
ជុំវិញករណីខាងលើយើងមិនទាន់បានសុំការបំភ្លឺពីលោក អនុសេនីយ៍ឯកម៉ារដ្ឋាបានទេព្រោះគ្មានលេខទូសព្ទ័ទំនាក់ទំនង៕