មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឲ្យបង្កើនការអប់រំដល់គ្រូបង្គោលថ្នាក់មូលដ្ឋាន ដើម្បីទប់ស្កាត់ការជួញដូរស្រ្តី និងកុមារនៅកម្ពុជា ក្នុងដំណាក់កាល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះ !

ខេត្តឧត្តរមានជ័យ៖ ប្រសាសន៍ជំរុញរបស់ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី ទេស ច័ន្ទសារឿន បានធ្វើឡើងក្នុងពិធី បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពី សកម្មភាពថ្នាក់ភូមិដើម្បីទប់ស្កាត់នូវរាល់អំពើជួញដូរស្រ្តី និងកុមារ និងរាល់ទម្រង់ នៃការកេងប្រវ័ញផ្លូវភេទ នៅកម្ពុជា ក្នុងបរិបថកូវីដ-១៩នេះ។ ពិធីនេះបានឡើងនៅមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ នាថ្ងៃទី១២មករាឆ្នាំ២០២១នេះ។

អភិបាលរងខេត្តឧត្តរមានជ័យ លោកស្រី មុំ ពុទ្ធីតា បានលើកឡើងថា ខេត្តឧត្តរមានជ័យ គឺជាខេត្តមួយ ដែលប្រឈមមានព្រំប្រទល់ជាប់ព្រំដែនប្រទេសថៃ ភាគច្រើនពលករខ្មែរ មានលំហូរចូលមកច្រើនតាមច្រកព្រំដែន តែងតែមានការចាញ់បោក នូវក្រុមមេខ្យល់ ដែលបានលួងលោមកម្លាំងពលរដ្ឋ ដែលទៅចំណាកស្រុក ធ្វើការនៅឯប្រទេសថៃ រួមទាំងទង្វើរជួញដូរផ្សេងៗ គ្រប់រូបភាព នូវការជួញដូរស្ត្រី និងកុមារ នៅតាមតំបន់ជាប់ព្រំដែន។ លោកស្រីអភិបាលរងខេត្ត បានបន្តទៀតថា សកម្មភាពទាំងនេះកន្លងមក អាជ្ញាធរខេត្ត តែងតែបានរួមគ្នាទប់ស្កាត់នូវទង្វើលនេះ បានមួយចំនួនធំ ចំពោះជនខិលខូចដែលបានលួងលោមស្រ្តី និងកុមារ យកទៅធ្វើការនៅឯប្រទេសជិតខាង រួមទាំងទង្វើរផ្សេងៗផងដែរ នៅតាមមូលដ្ឋាននោះ។

អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី ទេស ច័ន្ទសារឿន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលសំរាប់ថ្នាក់តំបន់ ស្តីពីការទប់ស្កាត់អំពើជួញដូរស្រ្តី និងកុមារ និងការកេងប្រវ័ញនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណង បង្កើនការពង្រឹងគុណភាពដល់គ្រូបង្គោល ដែលជាសិក្ខាកាមគ្រប់រូប មកពីបណ្តាលខេត្តផ្សេងៗ ជាប់ព្រំដែន ត្រូវខិតខំធ្វើការផ្សព្វផ្សាយបន្តបន្ថែមទៀត ដល់ពលរដ្ឋនៅតាមបណ្តាមូលដ្ឋានរបស់ខ្លួន ឲ្យបានទំលំទូលាយពីខ្លឹមសារនានា នូវរាល់ការទប់ស្កាត់ នៃទង្វើរជួញដូរស្រ្តី និងកុមារ រួមទាំងអំពើហឹង្សាក្នុងក្រួសារផងដែរ។

លោកស្រីអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ទៀតថា អ្វីដែលសំខាន់ជាងគេនោះ បច្ចុប្បន្ននេះប្រទេសកម្ពជា កំពុងស្ថិតក្នុងបរិបថជំងឺកូវីដ-១៩ ដូច្នេះ ហើយសំរាប់ការជួញដូរមនុស្សឆ្លងដែន ពីសំណាក់ជនខិលខូចមួយចំនួនតូចនោះ នៅបន្តមាននៅតាមព្រំដែន កក្តាទាំងអស់នេះ ដែលជាបញ្ហាប្រឈមមួយ គួរឲ្យបារម្ភយ៉ាងខ្លាំង ដែលយើងទាំងអស់គ្នា ត្រូវពន្យល់ណែនាំដល់ពលរដ្ឋ កុំឲ្យមានការជឿជាក់ លើការលួងលោម បោកបញ្ឆោត របស់ក្រុមមេខ្យល់ ដែលតែងតែអូសទាញពលរដ្ឋឲ្យទៅធ្វើការនៅឯប្រទេសជិតខាង ដោយប្រការផ្សងៗនោះ ត្រូវទប់ស្កាត់ឲ្យបាន ដើម្បីកាត់បន្ថយបញ្ហាប្រឈមទៅនឹងការជួញដូរនេះផងដែរ៕

Loading...