មន្រ្តីនគរបាលនាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិរកឃើញវិជ្ជមានកូវីដ១៩

(ភ្នំពេញ)៖ លោកស្រី គង់ សៅវត្ថា អាយុ៣២ឆ្នាំ ជាមន្រ្តីនគរបាលនៅនាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រស់នៅផ្ទះលេខ 17Eo2 ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

ក្រុមគ្រូពេទ្យបានយកឡានទៅដឹកលោកស្រី ចេញពីផ្ទះ ដើម្បីបញ្ជូនទៅកាន់កន្លែងព្យាបាលនៅសណ្ឋាគារ The Great Duke នៅល្ងាចថ្ងៃដដែលនេះ៕

Loading...