មន្រ្តីនគរបាលនៅខេត្តត្បូងឃ្មុំ បាញ់សម្លាប់ស្រ្តីទន់ខ្សោយម្នាក់ដូចសត្វធាតុ???

ខេត្តត្បូងឃ្មុំ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថាៈ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០៖០៦នាទី នៅចំណុចមុខ KTV ហ្គោក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីឃាតកម្មបាញ់សម្លាប់នារីឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ បង្កឡើងដោយមន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ។

ករណីនេះកើតឡើងដោយបុរសជាមន្រ្តីនគរបាល ដកកាំភ្លើងបាញ់ចេញពីរថយន្ត ក្រោយបាញ់ភ្លាមជនល្មើសបានបើករថយន្តគេចជ្រុល ទៅបុករថយន្ត១គ្រឿង ហើយត្រូវរងរបួសធ្ងន់ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ដោយស្ថានភាពធ្ងន់ធ្ងរពេទ្យបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យកំពង់ចាមបន្ត។

ករណីនេះនៅមិនទាន់ដឹងថា ជាអំពើប្រព្រឹត្តឡើងដោយគំនុំ ឬស្នេហាត្រីកោណយ៉ាងណានោះទេ ប៉ុន្តែនៅពេលនេះកម្លាំងនគរបាលស្រុកពញាក្រែកចំនួន០៤នាក់ នៅតាមការពារជនល្មើស និងមួយក្រុមទៀតកំពុងចាត់ការតាមនីតិវិធី៕

Loading...