មន្រ្តីម្នាក់! ហ៊ានឡើងទៅបីស្រ្តីជាកម្មកររោងចក្រម្នាក់ ទាំងប្តីពិការជើង រស់នៅបន្ទប់ជួលជាន់ទី៣ បានសំរាលកូននៅក្នុងបន្ទប់ទឹក ទាំងស្រ្តីរូបនេះពោរពេញទៅដោយលោហិតហូរប្រឡាក់ពេញខ្លួន ទាំងមិនគិតថា ខ្ពើមរអើម ធ្វើយ៉ាងណា ដើម្បីជួយសង្រ្គោះស្រ្តីរូបនោះនិងទារក នៅភ្នំពេញ

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេង ចំណុចមុខពេទ្យឯករាជ

ក្នុងភូមិអន្ទះឡាង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានឲ្យដឹងថា ដោយសារលោកបានមើលការខុសត្រូវ និងការពារគោលដៅនៅភូមិអន្ទះឡាង ត្រូវបានបិតខ្ទប់រយៈពេល១៤ថ្ងៃ ដែលនៅក្នុងនោះ មានការពាក់ព័ន្ធជំងឺកូវីដ១៩ ខណៈពេលកើតហេតុនេះ មានបងប្អូនប្រជាពលរដ្ឋរស់នៅជាប់បន្ទប់ជួល ជាមួយស្រ្តីសំរាលកូនរូបនោះ បានប្រាប់គាត់ឲ្យដឹងថា ឲ្យជួយហៅរថយន្តសាម៉ុយ ដើម្បីដឹកស្រ្តីម្នាក់កំពុងសំរាលកូន នៅក្នុងបន្ទប់ទឹក យកទៅសង្រ្គោះផង ដោយសភាព លោហិតហូរច្រើន ខ្លាចប៉ះពាល់ដល់អាយុជីវិតគាត់ និងទារក ដោយប្តីរបស់គាត់ពិការជើងមួយចំហៀងទៀត ឮដូចនេះ នាយរងប៉ុស្តិ៍លោក អ៊ុក វ៉ាន់ឌីន បានប្រញាប់ប្រញាល់ទាក់ទងទៅថ្នាក់លើ និងជួយហៅរថយន្តសង្រ្គោះបន្ទាន់ ឲ្យមកយកភ្លាមៗផងដែរ តែដោយផ្ទះជួលរបស់គាត់ជាន់ទីបី ខាងរថយន្តសាម៉ុយ ដាក់ប្រង់កាឡើងមិនរួច គាត់ក៏បានសម្រេចចិត្តលើកបីស្រ្តីសំរាលកូនរូបនោះ ចុះពីផ្ទះជួលជាន់ទី៣ មកក្រោម ទាំងដែលស្រ្តីរូបនោះ ហូរលោហិតប្រឡាក់លើពេញខ្លួន ទាំងមិនគិតថាខ្ពើមរអើម ធ្វើយ៉ាងណាជួយស្រ្តីនិងទារក ឲ្យរូបនោះ ឲ្យរួចផុតពីអាយុពីជីវិតផងដែរ។ មន្រ្តីនគរបាលនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ បានហៅ រថយន្តសាម៉ុយ ឲ្យមកជួយដឹកយកទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យរុស្ស៊ីដោយសុវត្ថិភាព ទាំងម្តាយ និងទារក៕

Loading...