មន្រ្តីយោធាម្នាក់ដកកាំភ្លើងបាញ់បោះសេរីត្រូវកងរាជអាវុធហត្ថចាប់ខ្លួន

ភ្នំពេញ៖មន្រ្តីយោធាម្នាក់ដែលធ្លាប់តែប្រើអំណាចនិងមិនញញើតច្បាប់ដោយការបាញ់បោះសេរីញឹកញាប់នោះ ពេលនេះត្រូវអស់ក្ខណ៍ហើយ។ អស់លក្ខណ៍ក៍ព្រោះតែកម្លាំងអាវុធហត្ថបានចាប់ខ្លួននិងត្រៀមបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ លោក ភួង សុភី ដែលជាអ្នកដឹកនាំក្នុងប្រតិបត្តិការនោះបានប្រាប់ថា ក្រោយការបាញ់បោះញឹកញាប់

មន្រ្តីយោធាម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅចាប់ខ្លួនរួមនិងវត្ថុតាង កាំភ្លើងខ្លីជាដើម ។

លោកតាមលោក ភួង សុភី កាលពីវេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃទី២៧កញ្ញា ២០១៥ នៅចំនុចផ្លូវបេតុង ភូមិកប់ស្រូវធំ សង្កាត់គោករកាកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅបានឃាត់ខ្លួនបុរសម្នាក់ពីបទ បាញ់បោះសេរី ។

ជនសង្ស័យ ឈ្មោះហេង ប៊ុនឈីន ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរយោធា ឋានៈវរសេនីយ៍ត្រីបំរើការនៅអង្គភាពបញ្ជូនសារអគ្គបញ្ជាការ ពេលនេះស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ដោយឡែកវត្ថុតាងដែលដកហូតបានមានអាវុធខ្លី១ដើម ម៉ាកk45លេខ5121 បង់1,គ្រាប់

4គ្រាប់,អត្តសញ្ញណបណ្ណ័យោធា១សន្លឹក បណ្ណ័ប្រើប្រាស់១សន្លឹក. លិខិតបញ្ជាបេសកម្ម១សន្លឹក ផុតកំណត់ថ្ងែទី26/09/2025 ពេលនេះត្រូវបានសមត្ថកិច្ចវេចខ្ចប់យា៉ងជិត ដើម្បីទុកជាវត្ថុតាងបញ្ជូនទៅតុលាការផងដែរ ។

បើតាមសមត្ថកិច្ចមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ បានផឹកសីុជាមួយបក្សពួកពី៣ទៅ៤នាក់តាំងពីព្រឹករហូតដល់ស្រវឹងដល់ម៉ោង៣:៣០នាទីរសៀល ពេលនោះមេឃ

ក៍ភ្លៀង ហើយជនសង្ស័យក៍យកអាវុធខ្លីខាងលើមកបាញ់ឡើងលើចំនួន៤គ្រាប់ដើម្បីបង្អួតបក្សពួក។

ក្រោយពីបាញ់រួចបន្តិចកំលំាងអាវុធហត្ថខណ្ឌកំពុងល្បាតក៍ទៅដល់ហើយក៍សួរនាំជននេះឆ្លើយថា គាត់បាញ់លេងខុសអី ក្រោយមកគាត់ឆ្លើយទៀតថា ជានិច្ចជាកាលអោយគាត់ស្រវឹងគាត់បាញ់លេងរហូត។

បច្ចុប្បន្នជនខាងលើត្រូបញ្ជូនទៅការិយាលយ័ស្រាវជ្រាវបទល្មើសព្រហ្មទណក្រុងភ្នពេញ៕

27-09-2015d58901 d58902

Loading...

Leave a Reply

Your email address will not be published. Required fields are marked *