មន្រ្តីយោធាសក្កិ៤ម្នាក់ត្រូវអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនបន្ទាប់ពីប្រើអំពើហឹង្សាវាយស្ត្រីម្នាក់អោយរងរបួស

ភ្នំពេញ៖ ព្រោះតែកាន់ជើងកូនស្រីចរិកឆ្នាស់អោយដឹងរឿងច្បាស់លាស់នោះមន្រ្តីយោធាសក្កិ៤ម្នាក់ ត្រូវបានកំលាំងអាវុធហត្ថខណសែនសុខធ្វើការឃាត់ខ្លួនព្រោះប្រើអំពើហឹង្សាលើស្ត្រីម្នាក់បែកក្បាលដេ២ថ្នេ។ ការឃាត់ខ្លួនមន្រ្តីយោធាម្នាក់នេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ នៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
មន្ត្រីអាវុធហត្ថខណ្ឌសែនសុខម្នាក់បានអោយដឹងថាមន្ត្រីយោធាដែលជាជនបង្កនោះមានឈ្មោះជា សម្បត្តិ ភេទប្រុសអាយុ៤៤ជាមន្ត្រីយោធាពាក់សក្កិ៤ស្នាក់នៅក្នលែងកើតហេតុខាងលើ ចំណែកស្ត្រីរងគ្រោះមានឈ្មោះជី កន ភេទស្រី៣៨ឆ្នាំរងរបួសបែកក្បាលដេ២ថ្នេ។
បើតាមមនម្ត្រីអាវុធហត្ថខណ្ឌសែនសុខមួយរូប បានប្រាប់ដឹងថា ដំណើររឿងនៃអំពើហឹង្សា បានបង្កឲ្យមានរបួសស្នាមដែលកើតឡើងនេះ គឺបណ្តាលមកពីមន្រ្តីយោធាសក្តិ៤ ដែលជាឪពុកកាន់ជើងកូនស្រីចរិកច្នាស ដោយនៅម៉ោងប្រមាណជាជាង៥ល្ងាច មានយុវតីម្នាក់អាយុប្រហែល១៨ឆ្នាំ បានជិះម៉ូតូមួយគ្រឿង នៅក្នុងភូមិក្រាំងអង្រ្កង ដោយជិះកាត់ផ្ទះស្ត្រីម្នាក់ ពេលនោះយុវតីខាងលើបានស្តោះទឹកមាត់ ជិតត្រូវស្ត្រីម្នាក់នោះ ដែលកំពុងឈរនៅមុខផ្ទះ ពេលនោះស្រ្តីនោះបានក្រឡែកមើលមុខយុវតីនោះ ហើយយុវតីនោះក៏បានក្រឡែកមកវិញ ដោយប្រើអាកប្បកិរិយាឈ្លើយ មកកាន់ស្ត្រីម្នាក់នោះ ហើយស្ត្រីម្នាក់នោះបានសួរទៅយុវតីថា ហេតុអីបានជាក្មួយស្តោះទឹកមាត់របៀបនេះ គ្រាន់តែឮសួរបែបនេះ យុវតីនោះបានប្រើពាក្យសំដីមិនសមរម្យដាក់ទៅស្ត្រីម្នាក់នោះ ហើយក៏មានការឈ្លោះប្រកែកគ្នាមួយភ្លែត យុវតីរូបនោះបានជិះម៉ូតូចេញទៅ។
មន្ត្រីអាវុធហត្ថដដែលបន្តទៀតថា ស្រាប់តែមួយសន្ទុះក្រោយមក គេឃើញសាច់ញាតិរបស់យុវតីរូបនោះ មកដោយមានទាំងឪពុក ដែលជាមន្ត្រីយោធាសក្តិ៤មកផងដែរ បានរករឿងស្ត្រីម្នាក់នោះថា ហេតុអីបានជាជេរកូនស្រីរបស់គាត់ មិនទាន់មានពីណាឆ្លើយតបផង មន្ត្រីយោធារូបនោះបានប្រើកាំភ្លើង រករឿងគេឯងពេល ឃើញដូចច្នេះខាងសាច់ញាតិរបស់ស្ត្រីម្នាក់នោះ ក៏បានចេញមកជួយ តែត្រូវបានខាងមន្រ្តីយោធា វាយបណ្តាលឲ្យបែកក្បាលម្នាក់ ភ្លាមៗនោះបន្ទាប់ពីវាយហើយ បានយកកាំភ្លើងខ្លីទុកបាត់ មុនពេលកម្លាំងអាវុធហត្ថ ចុះទៅឃាត់ខ្លួន និងនាំមកកាន់បញ្ជាការដ្ឋានដើម្បីសួរនាំ បន្ទាប់ពីសួរហើយ ខាងជងគ្រោះទារសំណង១០០០ដុល្លារ តែខាងមន្ត្រីយោធារូបនោះឲ្យ២០០ដុល្លារដើម្បីបញ្ចប់រឿង៕

26-10-2015d61281

Loading...

Leave a Reply

Your email address will not be published. Required fields are marked *