មានករណីបាញ់ជាច្រើនគ្រាប់នៅព្រឹកនេះ ស្ថិតនៅក្លឹបកម្សាន្ត EPic

ភ្នំពេញ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីដ៏សាហាវមួយបានកើតឡើង ដោយមានក្រុមជនមិនស្គាល់មុខ បានជិះម៉ូតូបាញ់រះ ជាច្រើនគ្រាប់ ទៅលើក្លឹបកំសាន្ត Epic បណ្តាលឲ្យសន្តិសុខម្នាក់បាក់ជើងខាងស្តាំ និងបែកគ្រាប់ភ្នែកខាងឆ្វេង ដែលរូបសន្តិសុខជាច្រើននាក់ កំពុងឈរឈាមនៅទីនោះ ។ ជនរងគ្រោះត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ព្រោះរងរបួសធ្ងន់ ។

ហេតុការណ៍ដ៏ព្រហើននេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ។

ក្លឹបកំសាន្ត Epic ស្ថិតនៅក្បែរស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស៊ើបអង្កេតករណីបាញ់ប្រហារខាងលើនេះ ៕

Loading...