មានការ​សន្និដ្ឋាន​ថា​ យន្តហោះ​ Air​ Asia​ បាន​ផ្ទុះ​ មុន​ពេល​ធ្លាក់​ចូល​សមុទ្រ​

​មន្ដ្រីជាន់ខ្ពស់​ឥណ្ឌូ​នេ​ស៊ី​មួយ​រូប​បាន​ ប្រកាស​ឱ្យ​ដឹង​ថា​ យន្ដហោះ​របស់​ក្រុម​ ហ៊ុន​ Air​ Asia​ អាច​ផ្ទុះ​នៅ​លើ​អាកាស​ មុន​ពេល​ធ្លាក់​ចូល​សមុទ្រ​ដោយសារ​តែ​ ការ​ផ្លាស់​ប្ដូរ​សម្ពាធ​ខ្យល់​ ។​

​នៅ​ពេល​នេះ​ ក្រុម​ជួយ​សង្គ្រោះ​ ក្រុម​ អ្នករុករក​បាន​ស្រង់​ប្រអប់​ខ្មៅ​យន្ដហោះ​ ដឹក​អ្នកដំណើរ​Air​ Asia​ ដោយ​ជោគជ័យ​។​ លោក​ ស៊ូ​ព្រី​យ៉ា​ឌី​ ប្រធាន​ក្រុម​រុករក​ និង​ ជួយ​សង្គ្រោះ​ជាតិ​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ជាក់​ ថា​ ប្រអប់​ខ្មៅ​គ្រប់គ្រង​ទិន្នន័យ​ទាំងអស់​ នៅ​ល្អ​ដូច​ដើម​ ។​ ចំណែក​ដុំ​ផ្ទុក​សំឡេង​ នៅ​ក្នុង​បន្ទប់​បើកបរ​អាច​ជាប់​នៅ​ស្លាប​ យន្ដហោះ​ ។​ នៅ​ថ្ងៃ​ទី​១៣​ ខែមករា​ ក្រុម​ រុករក​នឹង​ស្រង់​ស្លាប​យន្ដហោះ​ដើម្បី​រក​ដុំ​ ផ្ទុក​សំឡេង​ ។​

​មន្ដ្រី​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ជាក់​ថា​ ពឹង​ ផ្អែក​ទៅ​លើ​យន្ដហោះ​ដែល​ស្រង់​ឡើង​ពី​ ទឹកបាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ យន្ដហោះ​ បាន​ផ្ទុះ​មុន​ពេល​ធ្លាក់​ចូល​ក្នុង​បាត​ សមុទ្រ​ ។​ អ្នកនេសាទ​ក៏​បានឮ​សូរ​សំឡេង​ ផ្ទុះ​ និង​មើលឃើញ​ផ្សែង​នៅ​លើ​ទឹក​ សមុទ្រ​ក្នុង​ពេល​ដែល​យន្ដហោះ​នោះ​បាត់​ ខ្លួន​ផង​ដែរ​ ។​

​រាល់​ការ​បញ្ជាក់​ខាងលើ​គ្រាន់តែ​ជា​ ការ​សន្និដ្ឋាន​ប៉ុណ្ណោះ​មិន​ទាន់​មាន​ភស្ដុ​ តាង​បញ្ជាក់​ឱ្យ​បាន​ច្បាស់​នោះ​ឡើយ​ ។​ ពេល​នេះ​គេ​រង់ចាំ​ប្រអប់​ខ្មៅ​បញ្ជូន​ទៅ​ កាន់​ទីក្រុង​ហ្សា​កា​តារ​ត្រួតពិនិត្យ​ឱ្យ​បាន​ ច្បាស់​ពី​មូលហេតុ​ពិត​បណ្ដាល​ឱ្យ​គ្រោះ​ ថ្នាក់​កើតឡើង​ ៕

9450810F-56C8-47F8-A5AA-A28EFDFD9C2E_cx0_cy6_cw0_mw1024_s_n_r1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *